ពេល​ទីផ្សារ Premier League បិទ​​​តើ​ La Liga អាច​​ទិញ​កីឡាករ​បាន​ឬ​អត់?

  • 2017-09-01 07:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ក្របខ័ណ្ឌ​ Premier League, Serie A, Bundesliga និង​ Ligue 1 ត្រូវ​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​ត្រឹម​ថ្ងៃ​ទី​៣១​ខែ​សីហា​ នៅ​ក្របខ័ណ្ឌ La Liga ឯណោះ​វិញ​នឹង​បិទ​ក្រោយ​គេ​ពោល​គឺ​យប់​ថ្ងៃ​ទី​១​ខែ​កញ្ញា​ត្រឹម​ម៉ោង​១២​រំលង​អាធ្រាត្រ។

ការ​បិទ​ទីផ្សារ​យឺត​ជាង​គេ​មួយ​ថ្ងៃ​នេះ​គឺ​ចំណេញ​ច្រើន​ដល់​ក្លឹប​នៅ​ La Liga ដោយសារ​ក្លឹប​ទាំង​នោះ​នៅ​មាន​លទ្ធភាព​ទិញ​កីឡាករ​ពី​ក្របខ័ណ្ឌ​នានា​​ ឧទាហរណ៍​ដូចជា​ Barcelona នៅ​តែ​អាច​ទិញ Coutinho ពី​ Liverpool បើ​ទោះ​ជា​អង់គ្លេស​បិទ​ទីផ្សារ​ក៏​ដោយ​។

ដោយឡែក​ក្លឹប​នៅ​អង់គ្លេស,​ អ៊ីតាលី,​ អាល្លឺម៉ង់ និង​បារាំង​ នៅ​ពេល​​ទីផ្សារ​បិទ​គឺ​មិន​អាច​ទិញ​កីឡាករ​ចូល​បាន​ទេ គឺ​បាន​ត្រឹម​តែ​លក់​ចេញ​ប៉ុណ្ណោះ​ ឧទាហរណ៍​ដូចជា​ Ozil នៅ​តែ​អាច​ចេញពី​ Arsenal ​ទៅ Barcelona បាន​ តែ​ Arsenal និង Liverpoolមិន​អាច​ទិញ​ Lemar ពី​ Monaco នៃ​ក្របខ័ណ្ឌ​បារាំង​បាន​ឡើយ​៕

ប្រភព៖ ESPN FC   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម