លម្អិត​ពី​ការ​កុម្ម៉ង់ NOTE 8 នៅ​ខ្មែរ ​ថោក​ជាងអាមេរិក ២០០ ដុល្លារ ហើយ​មានថែម​របស់​​ទៀត

  • 2017-09-01 10:54:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​បើក​ឲ្យ​មាន​ការ​កុម្ម៉ង់​ទុក​មុន​សម្រាប់​កំពូល Smartphone របស់​ខ្លួន​នៅ​កម្ពុជា​ហើយ ចាប់​ពី​ថ្ងៃ​ទី​៤-២២ កញ្ញា​នេះ ដោយ​តម្លៃ​វិញ​ត្រឹម​តែ ៩១៩ដុល្លារ​ប៉ុណ្ណោះ ហើយ​ការ​កុម៉្មង់ Note 8 ពណ៌​ខ្មៅ ឬ​ពណ៌​មាស ១​គ្រឿង ថែម​កាស Samsung U-Flex និង​ស៊ីម​លេខ​ពិសេស​របស់ Smart ឲ្យ​មួយ​ផង​ដែរ។

សម្រាប់​លក្ខខណ្ឌ​វិញ ម្នាក់​កុម្ម៉ង់​បាន​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ ហើយ​ត្រូវ​តម្កល់​អត្តសញ្ញាណប័ណ្ណ និង​លុយ ១៩ដុល្លារ។ ចំណែក​ទីតាំង​វិញ​គឺ​អាច​រក​បាន​គ្រប់​ដេប៉ូ​ចែកចាយ​របស់ Samsung ដែល​មាន​ស្លាក​សម្គាល់ “PRE-ORDER HERE” ដោយ​ការ​កុម្ម៉ង់​នៅ​ភ្នំពេញ​នឹង​ទទួល​បាន​ទូរសព្ទ​នៅ​ថ្ងៃ​ទី​២៩ កញ្ញា ហើយ​តាម​ខេត្ត​នឹង​បាន​នៅ​ថ្ងៃ​បន្ទាប់។

សូម​បញ្ជាក់​ផង​ដែរ​ថា​តម្លៃ​នៅ​កម្ពុជា​នេះ គឺ​ថោក​ជាង​នៅ​អាមេរិក​ដល់​ទៅ​ជិត ២០០ដុល្លារ ដោយ​នៅ​ទីនោះ​មាន​តម្លៃ ១ ១០០ដុល្លារ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ទៅ​លេខ ១៨០០-២០៣២៣២ ឬ​ចូល​ទៅ​ផេក​ហ្វេសប៊ុក Samsung Mobile Cambodia

ដោយ៖ វិទូ