ពិតទេ កូរ៉េខាងជើង ផលិតបាន​គ្រាប់បែក​នុយក្លេអ៊ែរ​អ៊ីដ្រូហ្សែន?

  • 2017-09-03 02:05:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សៅរ៍ ម្សិលមិញ​នេះ កូរ៉េ​ខាងជើង​បាន​អះអាង​ថា ខ្លួន​ផលិត​បាន​អាវុធ​នុយក្លេអ៊ែរ ដែល​មាន​កម្រិត​កាន់​តែ​ខ្ពស់ និង​មាន​អំណាច​អាច​បំផ្លិចបំផ្លាញ​យ៉ាង​អស្ចារ្យ។

រូបថត​ជាច្រើន​សន្លឹក​បង្ហាញ​ឲ្យ​ឃើញ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុង​ពិនិត្យ​មើល​គ្រាប់បែក​អ៊ីដ្រូហ្សែន ដែល​នឹង​ត្រូវ​យក​ទៅ បំពាក់​លើ​ក្បាល​មីស៊ីល​ឆ្លង​ទ្វីប​ថ្មី។

អំណាច​របស់​គ្រាប់​បែក​អ៊ីដ្រូហ្សែន​នោះ​អាច​លៃ​តម្រូវ​បាន ហើយ​ក៏​អាច​បំផ្ទុះ​នៅ​លើ​កម្ពស់​ខ្ពស់​ទៀត​ផង ខណៈ​ប្រទេស​ផ្ដាច់ការ​មួយ​នេះ អះអាង​ថា ខ្លួន​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ​ជាច្រើន​តាម​ដែល​ខ្លួន​ចង់​បាន។

ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ថ្មី​នេះ បាន​កើត​ឡើង​ចំ​ពេល​ដែល​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង បន្ទាប់​ពី​ការ​បាញ់​គ្រាប់​មីស៊ីល​របស់​ទីក្រុង​ព្យុងយ៉ាង កាល​ពី​ខែ​កក្កដា ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទីក្រុង​ធំៗ​នៅ​អាមេរិក។

ជាមួយ​គ្នា​នេះ​ដែរ កូរ៉េខាងជើង ក៏​បាន​ថ្កោល​ទោស​មេដឹកនាំ​ពិភពលោក កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​ហៅ​ពួកគេ​ថា​ជា «អាយ៉ង» និង​អួត​ថា ការ​ប៉ុនប៉ង​ដើម្បី​កំណត់​ទីតាំង និង​បំផ្លាញ​មីស៊ីល​របស់​ខ្លួន គឺជា «សុបិន​ដ៏​ល្ងង់ខ្លៅ»៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង