ថ្ម​ Note 8 តូច​ជាង​ S8+ ប៉ុន្តែ​ប្រើ​បាន​យូរ​ជាង បើ​ធៀបនឹង iPhone 7+ វិញ​ចប់!

  • 2017-09-03 03:25:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​​​​​​ដូច​ដឹង​ហើយ​ថា​ថាមពល​ថ្ម​របស់​ Galaxy Note 8 បាន​កាត់​បន្ថយ​មក​នៅ​ត្រឹម​ ៣០០០ mAh ដោយ​តូច​ជាង​Galaxy Note 7 និង Galaxy S8+ ដល់​ ៥០០ mAh ឯណោះ។ បើ​ប្រៀប​នឹង​ iPhone 7 Plus វិញ​គឺ​ Note 8 មាន​ទំហំ​ធំ​ជាង​ ១០០ mAh ប៉ុណ្ណោះ។

ដោយ​ចង់​ដឹង​ថា​រវាង​​ថ្ម​ Galaxy Note 8, Galaxy S8+ និង iPhone 7 Plus មួយ​ណា​កាន់​បាន​យូរ​ជាង​ គណនី​ YouTube មួយ​បាន​បង្កើត​វីដេអូ​តេស្ត​សមត្ថភាព​មួយ​ដូច​ខាង​ក្រោម ៖

លទ្ធផល​ក្រោយ​ធ្វើ​តេស្ត​បង្ហាញ​ថា​ថាមពល​ថ្ម Galaxy Note 8 កាន់​បាន​យូរ​ជាង​ Galaxy S8+ ដែល​មាន​ទំហំ​ថ្ម​ដល់​ ៣៥០០ mAh ឯណោះ ហើយ​បើ​ធៀប​នឹង iPhone 7 Plus វិញ​​ថាមពល​ថ្ម Note 8 កាន់​បាន​យូរ​ជាង​ឆ្ងាយ​ណាស់៕​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង