XZ Premium ថត​ Slow-Motion សាហាវ​ដល់​ថ្នាក់​ចាប់​ល្បិច​សៀក​រហស្សកម្ម​បាន

  • 2017-09-03 07:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​កន្លង​ទៅ​នេះ​ Sony បាន​បញ្ចេញ​វីដេអូ​ស្ប៉ត​ថ្មី​មួយ​ ដែល​បង្អួត​ពី​សមត្ថភាព​ថត​វីដេអូ​ប្រភេទ​ Slow-Motion ដ៏​ខ្លាំង​អស្ចារ្យ​របស់​ XZ Premium។

តាម​រយៈ​វីដេអូ​ឃើញ​ថា​​កាមេរ៉ា​ XZ Premium ដែល​អាច​ថត​វីដេអូ​យឺតៗ​ក្នុង​ល្បឿន​ដល់​ ៩៦០ ប្លង់/វិនាទី​ អាច​ថត​ជាប់​នូវ​ល្បិច​បំភ័ន្ត​ភ្នែក​របស់​​សៀក​រហស្សកម្ម​មួយ​ចំនួន​​បាន។ បញ្ជាក់​ថា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ Sony បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ ២ ម៉ូដែល​​គឺ​ XZ1 និង XZ1 Compact ដែល​មាន​សមត្ថភាព​ថត​វីដេអូ​យឺតៗ​ក្នុង​ល្បឿន​ដល់​ ៩៦០ ប្លង់/វិនាទី ដូច​ XZ Premium ដែរ៕​​​​​​

Sony Xperia XZ1

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី