Dell Inspiron 7000 ពេល​នេះ​មាន​ជម្រើស VGA ដល់​ GTX 1060

  • 2017-09-03 08:14:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​ក្រុមហ៊ុន​ Dell បាន​ធ្វើ​ការ​អាប់ដេត​​ថ្មី​លើ​កុំព្យូទ័រ​ប្រភេទ Gaming Inspiron 15 7000 ដោយ​ធ្វើ​ការ​កែ​សម្រួល​លើ​ក្រាហ្វិក, រន្ធ​ត​ភ្ជាប់​ និង កែ​ប្រែ​រូបរាង​បន្តិច​បន្តួច។

លក្ខណៈ​សម្បត្តិ​ភាគ​ច្រើន​គឺ​​ដូច​គ្នា​ទៅ​នឹង​ម៉ូដែល​មុន​ដែរ ដោយ​មាន​ជម្រើស​ CPU Intel Core i5-7300HQ ជំនាន់​ទី​ ៧ ឬ Intel Core i-7 7700HQ, អេក្រង់​កម្រិត​ 1080p ឬ 4K, RAM ចន្លោះ​ពី​ ៤ GB ទៅ​ ៣២ GB និង​ជម្រើស​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ SSD និង HDD ជា​ច្រើន​ជម្រើស​ផង​ដែរ។

ចំណុច​ប្រែ​ប្រួល​ខ្លាំង​ជាង​គេ​គឺ​លើ​ក្រាហ្វិក​ ព្រោះ​ថា​ម៉ូដែល​បច្ចុប្បន្ន​​ក្រាហ្វិក​ត្រឹម​ Nvidia GTX 1050 Ti គឺ​ធំ​ជាង​គេ ប៉ុន្តែ​ចុង​ក្រោយ​គេ​នេះ​បាន​បន្ថែម​ជម្រើស​ដល់​​ GTX 1060 Max-Q 6 GB ឯណោះ។ យ៉ាងណាក្ដី​​​ Dell បាន​សម្រេច​ចិត្ត​បន្ថយ​ទំហំ​ថ្ម​​មក​នៅ​​ត្រឹម​ 4-Cell ៥៦ វ៉ាត់​ម៉ោង​វិញ ដើម្បី​​ទប់​ទល់​នឹង​កម្ដៅ​ដែល​​ភាយ​ចេញ​ពី​ក្រាហ្វិក​ដ៏​ខ្លាំង​នេះ។

ក្រៅ​ពី​បន្ថែម​កម្លាំង​ក្រាហ្វិក និង កាត់​បន្ថយ​ទំហំ​ថ្ម ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺ​នៅ​ត្រង់​រូបរាង​ ដោយ​ផ្នែក​ខាង​ក្រោយ​នៃ​កុំព្យូទ័រ​បាន​រចនា​រូបរាង​ថ្មី​​ជា​លក្ខណៈ​ខ្សែ​បន្ទាត់​ជា​ជួរៗ។ កុំព្យូទ័រ​នេះ​មាន​រន្ធ​ HDMI, USB 3.1, រន្ធ​ដោត​ SD Card និង រន្ធ​ USB Type-C។ មាន​កម្រាស់​ ២,៤ ស.ម និង មាន​ទម្ងន់​ ២,៦៥ គីឡូក្រាម។

Inspiron 15 7000 Gaming នេះ​នឹង​មាន​លក់​លើ​ទីផ្សារ​បរទេស​នៅ​ថ្ងៃ​ទី​ ១២ ខែ​កញ្ញា​ដោយ​មាន​តម្លៃ​ចាប់​ពី​ ១០០០ ដុល្លារ​សម្រាប់​ប្រភេទ​អេក្រង់​ 1080p និង ១៥០០ ដុល្លារ​សម្រាប់​អេក្រង់​ 4K៕​​​​​

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី