រៀននៅ Zaman ត្រូវប៉ាន់ហើយ ព្រោះមាន Exchange Program ទៅរៀនសាលាល្បីនៅកូរ៉េខាងត្បូង
- 2017-09-05 03:47:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀននៅ Zaman ត្រូវប៉ាន់ហើយ ព្រោះមាន Exchange Program ទៅរៀនសាលាល្បីនៅកូរ៉េខាងត្បូង
ចន្លោះមិនឃើញ
សាកលវិទ្យាល័យធំៗ និងឈានមុខគេ តែផ្ដល់ឱកាសច្រើនដល់និស្សិត ឲ្យទៅសិក្សាជាលក្ខណៈផ្លាស់ប្ដូររយៈពេលមួយឆមាសឬមួយឆ្នាំ (exchange program) នៅតាមបណ្ដាសាកលវិទ្យាល័យដៃគូនានារបស់ខ្លួន។ ស្រដៀងគ្នានេះដែរ សាកលវិទ្យាល័យខ្លះទៀត ក៏ចាប់ដៃគូបង្កើតឱកាសឱ្យនិស្សិតរបស់ខ្លួនអាចសិក្សាជាលក្ខណៈ «សញ្ញាបត្រទ្វេ» (dual degree) ដោយនិស្សិតអាចសិក្សា២ឆ្នាំដំបូងនៅក្នុងស្រុក និង២ឆ្នាំទៀតនៅឯបរទេស។
ជាក់ស្ដែង សាកលវិទ្យាល័យ ហ្សាម៉ាន់ (Zaman University) ដែលជាគ្រឹះស្ថានអប់រំឈានមុខគេមួយនៅកម្ពុជា កំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូផ្សេងៗនៅជុំវិញពិភពលោក។ ថ្មីៗនេះ មហាវិទ្យាល័យធុរកិច្ចអន្តរជាតិ Solbridge (Solbridge International School of Business) នៃសាកលវិទ្យាល័យ Woosong នៅសាធារណរដ្ឋកូរ៉េ បានក្លាយជាដៃគូដ៏សំខាន់ជាមួយសាកលវិទ្យាល័យ ហ្សាម៉ាន់ ដោយតំណាងរបស់សាកលវិទ្យាល័យទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ កាលពីថ្ងៃទី២៩ សីហា ២០១៧ នៅទីក្រុង Daejon សាធារណរដ្ឋកូរ៉េ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ និស្សិតរបស់សាកលវិទ្យាល័យ ហ្សាម៉ាន់ នឹងមានឱកាសទៅសិក្សារយៈពេលខ្លី (exchange program) ការសិក្សាជាលក្ខណៈសញ្ញាបត្រទ្វេ (dual degree 2+2) ព្រមទាំងទទួលបានអាហារូបករណ៍បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធុរកិច្ច (MBA) នៅ Solbrdige ដែលជាសាលាល្បីមួយត្រូវបានគេទទួលស្គាល់ជាអន្តរជាតិផងដែរ។
ក្រៅពីនេះ សាកលវិទ្យាល័យ ហ្សាម៉ាន់ ក៏មានគោលដៅសំខាន់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងពង្រីកភាពជាដៃគូជាមួយសាកលវិទ្យាល័យអន្តរជាតិពីបណ្តាប្រទេសក្នុងតំបន់ និងសាកលលោក ដើម្បីផ្តល់ឲ្យសិស្សនិស្សិតអាចទទួលយកបទពិសោធបន្ថែមពីសិក្សានៅបរទេសនៅតាមសាកលវិទ្យាល័យដែលមានប្រព័ន្ធអប់រំស្តង់ដារអន្តរជាតិ។
សិស្ស-និស្សិតដែលចង់សិក្សានៅសាកលវិទ្យាល័យហ្សាម៉ាន់ និងចង់ទទួលបានឱកាសសិក្សាបន្តនៅបរទេស ដូចជា នៅមហាវិទ្យាល័យធុរកិច្ចអន្តរជាតិ Solbridge (Solbridge International School of Business) អាចទាក់ទងសាកលវិទ្យាល័យ ហ្សាម៉ាន់ ដោយផ្ទាល់ ឬអាចចូលទៅកាន់ទំព័រហ្វេសប៊ុក Zaman University និងវិបសាយ www.zamanu.edu.kh៕