តិចនិក​មើល​គ្រប់​ ​Open Windows​ ​លើ​ ​Mac​ ​ក្នុង​ពេល​តែ​មួយ

  • 2017-09-06 02:37:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើ​ Mac មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​រាល់​ Open Windows ដូច្នេះ​អ្នក​អាច​ឃើញ​គ្រប់​យ៉ាង​ដែល​អ្នក​កំពុង​ធ្វើការ​។ នៅ​ទី​នេះ​អ្នក​អាច​យល់ដឹង​ពី​ Mission Control និង​ Expose ដើម្បី​បង្ហាញ​រាល់​ Open Windows សម្រាប់​រាល់​កម្មវិធី​ដែល​អ្នក​បាន​បើក​លើ​ Mac។ អ្នក​ប្រហែល​ជា​ចង់​ដឹង​នូវ​ Shortcut ដើម្បី​ឃើញ​រាល់​ Windows ឬ​ចង់​ឃើញ​រាល់​ Open Windows សម្រាប់​កម្មវិធី​ជាក់លាក់​ណា​មួយ​ ដែល​អាច​ពិនិត្យ​មើល​នៅ​ប៉ុន្មាន​ចំណុច​ខាងក្រោម៖

១. អូស​ម្រាម​ដៃ​បី​ឡើង​លើ នៅ​លើ​ ​Trackpad ឬ Magic Trackpad។

២. ចុច​ពីរ​ដង​លើ​ផ្ទៃ​របស់​ ​Magic Mouse ជា​មួយ​នឹង​ម្រាម​ដៃ​ពីរ​។

៣. ចុច Key F3 លើ​ ​Keyboard​ ​សម្រាប់​បើក​ ​Mission Control។

៤. ចុច​លើ​ ​icon Mission Control​ ​ក្នុង​ ​Dock​ ​ដែល​វា​មាន​ជ្រុង​តូច​បី​ជា​មួយ​ពណ៌​ចម្រុះ​។ ប្រសិនបើ​អ្នក​មិន​ឃើញ​ក្នុង​ ​Dock​ ​អ្នក​អាច​ប្រើ​ ​Spotlight ស្វែងរក​ ​Mission Control ហើយ​ចុច​ ​Enter។ 

៥. អ្នក​ក៏​អាច​បង្កើត​នូវ​ ​Hot corner ផង​ដែរ ដូច​នេះ​ពេល​អ្នក​រំកិល​ ​Mouse​ ​នៅ​ខាង​របស់​អេក្រង់​ ​Mission Control នឹង​ដំណើរការ​។​ ​អ្នក​អាច​ចូល​ទៅ​កាន់​ ​System Preferences > Mission Control ដើម្បី​បើក​ ​Mission Control preferences​ ​ហើយ​ជ្រើសរើស Hot corner។

  • របៀប​បង្កើត​ ​Keyboard shortcuts​ ​សម្រាប់​ ​Mission Control

អ្នក​ក៏​អាច​ចូល​ប្រើ​ Mission Control តាម​វិធី​ផ្ទាល់​ខ្លួន​ផង​ដែរ​ ដោយ​ការ​កំណត់​នូវ​ Swipe gesture ផ្សេង​គ្នា​លើ​មុខងារ​ Multi-Touch trackpad, keyboard shortcut, ប៊ូតុង​ Mouse ក្នុង​ Trackpad, Keyboard ឬ​ផ្ទាំង​ Mouse System Preferences។ ឧទាហរណ៍៖​ ចុច​ Ctrl key ខាង​ស្ដាំ​អាច​បើក​ដំណើរការ​ Expose view ជាដើម​ដែល​អាច​អនុវត្ត​បាន​តាម​របៀប​ដូចនេះ​៖

១. បើក​ ​Mission Control Preferences

២. នៅ​ក្រោម​ Keyboard និង​  Mouse shortcuts ជ្រើសរើស​ Right Control ពី​ Menu ដែល​នៅ​ក្បែរ​ Mission Control ដើម្បី​កំណត់​ Key ដែល​អ្នក​អាច​កំណត់​ Key ណា​មួយ​ក៏​បាន​ ដោយ​គ្រាន់​តែ​ជ្រើសរើស​មួយ​ដែល​អ្នក​មិន​ប្រើ​បច្ចុប្បន្ន​។

ករណី​អ្នក​មិន​ចង់​ឃើញ​បណ្ដុំ​ Windows ដោយ​កម្មវិធី​ អ្នក​អាច​ដោះ​ចេញ​ការ​ជ្រើសរើស​ Group windows ដោយ​កម្មវិធី​ក្នុង​ Mission Control preference។

  • របៀប​បន្ថែម​ Mission Control ទៅ​នឹង​ Dock

ប្រសិនបើ​អ្នក​ចង់​បាន​ Shortcut មួយ​ទៅ​នឹង​ Mission Control ក្នុង​ Dock ប៉ុន្តែ​អ្នក​មិន​អាច​ស្វែងរក​ឃើញ​ អ្នក​អាច​បង្កើត​ដូច​ខាងក្រោម​៖

១. បើក​ ​Finder (ផ្ទាំង​សម្រាប់​បើក​ Files ផ្សេងៗ​) ២. ចុច​លើ​ Applications ៣. កំណត់​ទីតាំង​របស់​ ​Mission Control ៤. អ្នក​អាច​ចុច​អូស​នូវ​កម្មវិធី​នោះ​ទៅ​កាន់​ Dock

  • របៀប​ពិនិត្យ​មើល​រាល់​ ​Windows​ ​ដែល​បើក​សម្រាប់​កម្មវិធី​ជាក់លាក់​ណា​មួយ

ប្រសិនបើ​អ្នក​មាន​កម្មវិធី​ជា​ច្រើន​ផ្សេង​គ្នា​បើក​ ​ហើយ​ចង់​ផ្ដោត​លើ​កម្មវិធី​ជាក់លាក់​ណា​មួយ​ ដោយ​គ្រាន់​តែ​មើល​នូវ​ Open windows សម្រាប់​កម្មវិធី​នោះ​ អ្នក​អាច​ធ្វើ​តាម​ការ​ណែនាំ​ខាងក្រោម​៖

១. បើក​នូវ​ Mission Control Preferences

២. នៅ​ក្រោម​ Keyboard និង​ Mouse Shortcuts ជ្រើសរើស​ប្រអប់​ នៅ​ក្បែរ​នឹង​ Application Window

៣. ជ្រើសរើស​របៀប​ដែល​អ្នក​ចង់​បើក​ដំណើរការ​មុខងារ​នោះ​ (ឧទាហរណ៍​ Right Option ប្រសិនបើ​អ្នក​ចង់​ចុច​លើ​ Option ឬ​ Alt key ខាងស្តាំ​។

៤. ពេល​អ្នក​ចង់​ឃើញ​រាល់​ Open windows សម្រាប់​កម្មវិធី​ជាក់លាក់​ណា​មួយ​ អ្នក​ជ្រើសរើស​ Window មួយ​សម្រាប់​កម្មវិធី​នោះ​ ហើយ​បន្ទាប់​មក​ចុច​លើ​ Key ដែល​អ្នក​បាន​ជ្រើសរើស​ (ឧទាហរណ៍​ Right Option ឬ​ Alt)។  

  • របៀប​ Cycle តាមរយៈ​ Open windows សម្រាប់​កម្មវិធី​ជាក់លាក់

ប្រសិនបើ​អ្នក​ចង់​ប្ដូរ​តាម​រយៈ​ Windows ផ្សេង​គ្នា​សម្រាប់​កម្មវិធី​ជាក់លាក់​ណា​មួយ​ Shortcut គឺ​ Option ឬ​ Alt ហើយ​នឹង​ ` Key (នៅ​ក្បែរ​នឹង​ Shift key ខាងឆ្វេង​)។

  • របៀប​ប្ដូរ​តាមរយៈ​កម្មវិធី​ផ្សេង​គ្នា​លើ​ Mac

កំឡុង​ពេល​អ្នក​អាច​ប្តូរ​កម្មវិធី​ដោយ​ការ​ប្រើប្រាស់​ Expose shortcuts ដែល​បាន​រៀបរាប់​ខាងលើ​ (ការ​បង្ហាញ​រាល់​ Open Window បន្ទាប់​មក​ជ្រើសរើស​មួយ​ដែល​អ្នក​ចង់​ធ្វើការ​លើ​)។ អ្នក​ក៏​អាច​ប្រើប្រាស់​វិធី​ផ្សេងៗ​ទៀត​បាន​រហ័ស​ផង​ដែរ​ ដោយ​ចុច​លើ​ Command + Tab ដើម្បី​ឃើញ​នូវ​រាល់​កម្មវិធី​ដែល​អ្នក​បើក​ ឬ​ Command + Shift + Tab ដើម្បី​ Cycle តាម​កម្មវិធី​ដែល​បើក​លើ​ Mac៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Macworld   ប្រែសម្រួល ​៖ ប៊ុន ធឿន