តារា​ ៣​រូប​ណា​ទៅ​កំពុង​ឡើង​​កូដ​​ខ្លាំង ហើយ​ជិ​ត​វ៉ា​ដាច់​រាជិនី​​ថត​ស្ប៉ត​ ៣​នាក់​នេះ?

  • 2017-09-06 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ដឹង​ហើយ​ថា​ នៅ​ប្រទេស​កូរ៉េ​ តារា​ស្រី​ ៣​រូប​ដែល​តែង​វាយលុក​ខាង​ផ្នែក​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ គ្មាន​អ្នកណា​ស៊ីដាច់​ Jeon Jihyun, Suzy និង​ Seolhyun ទេ ប៉ុន្តែ​ពេលនេះ​មាន​តារា​ស្រី​ ៣​នាក់​ទៀត​ហើយ​ ដែល​កំពុង​តាម​ប្រកិតតំណែង​ជា​រាជិនី​ថត​ស្ប៉ត​នេះ។

ក្នុង​នាម​ជា​តារា​ស្រី​សមត្ថភាព​អស្ចារ្យ​ ល្បី​ខ្លាំង​តាម​រយៈ​ខ្សែភាពយន្ត​នានា​ Jeon Jihyun ក៏​ជា​តារា​ស្រី​ដែល​វាយផ្ដាច់​ខាង​ការងារ​ថត​ស្ប៉ត​ដែរ។ នាង​បាន​ចុះ​កុងត្រា​ជាមួយ​ស្ប៉ត​ ១១ឯណោះ។

Jeon Jihyun

ចំណែក​ មិត្តស្រី​ Lee Minho តារា​ស្រី​ Suzy វិញ​ក៏​មិនធម្មតា​ដែរ​ កុងត្រា​ស្ប៉ត​ពាណិជ្ជកម្ម​របស់​នាង​សុទ្ធ​តែ​មាន​រយៈ​ពេល​វែង។

Suzy

ស្រី​ស្អាត​ Seolhyun ក៏​ជា​តារា​ស្រី​ស្អាត​កាក់កប​ខ្លាំង​ដែរ​ជាមួយ​ ពាណិជ្ជកម្ម​ថ្មីៗ។

Seolhyun

ប៉ុន្តែ​អ្វី​ដែល​មាន​ការ​ចាប់​អារម្មណ៍​គួរ​សម​ គឺ​ពេលនេះ​ តារាស្រី​ ៣​រូប​ទៀត​ហើយ​ដែល​នឹង​ឈាន​ស្នង​តំណែង​នេះ​ជា​បន្ត​ គឺ​ Seo Hyun Jin, Kim Ji Won និង​ Jung Yoo Mi។

Seo Hyun Jin ចាប់​ផ្ដើម​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​ក្រុមហ៊ុន​ល្បីៗ​ជា​ច្រើន​ ទាក់ទង​ថត​ស្ប៉ត​ ចាប់​តាំង​ពី​ឃើញ​សមត្ថភាព​សម្ដែង​របស់​នាង​ក្នុង​រឿង​ "Again, Oh Hae Young”។

Kim Ji Won ឯណេះ​វិញ​រឹត​តែ​បាន​ការ​គាំទ្រ​មិន​ធម្មតា​ ហើយ​ប្រជាប្រិយ​របស់​នាង​ឡើង​ស្រឺតៗ​ ក្រោយ​ពេល​សម្ដែង​រឿង​ "Descendant Of The Sun”។

ចុងក្រោយ​គឺ​ តារា​សម្ដែង​ Jung Yoo Mi ក៏​បាន​ទាក់​ចិត្ត​ភ្នែក​មហាជន​ច្រើន​ដែរ​មួយ​រយៈ​ចុងក្រោយ​ ហើយ​ពេល​នេះ​នាង​ក៏​កំពុង​មមាញឹក​ក្នុង​ការ​ថត​ស្ប៉ត​ជា​ច្រើន​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី