iPhone 8 មិន​ទាន់​​ចេញ​​ផង មាន​អ្នក​ដាក់​លក់​មុន​បាត់ ថែម​​ទាំង​​ដាក់តម្លៃ​លក់​យ៉ាង​ច្បាស់ទៀត

  • 2017-09-07 01:40:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ពី​ការ​ប្រកាស​ចេញ​លក់ iPhone 7s/7 Plus/ 8 ឬ 8 Plus ត្រូវ​បាន​គេហទំព័រ​បច្ចេកវិទ្យា​ធំៗ​ទាំង​ក្រៅ​ប្រទេស​និង​ក្នុង​ស្រុក​ចុះ​ផ្សាយ​ព្រោង​ព្រាត តែ​ពេល​នេះ មាន​ទំព័រ(Page) មួយ​បាន​ដាក់​លក់​មុន​រួច​ទៅហើយ។

iPhone 8(រូប​បែក​ធ្លាយ)

IWatch ដែល​ជា Page ចែក​រំលែក​រូបភាព iPhone 8 បាន​បង្ហោះ​រូបភាព​ច្បាស់​ៗ​នៃ iPhone 8 ដែល​​មាន​បំពាក់​មក​ជាមួយកាមេរ៉ា​ភ្លោះ​ខាងក្រោយ​បញ្ឈរ ដើរ​ដោយ​ប្រព័ន្ធប្រតិបត្តិការ iOS 11 ផ្លូវការ បំពាក់​អេក្រង់​ប្រភេទ OLED(ដូច​ព័ត៌មាន​បែក​ធ្លាយ) ជាពិសេស​មាន​ដាក់​ពាក្យ​ថា **“Design by Apple"** ថែម​ទៀត​ផង។

រូបភាព​ដែល​មាន​អ្នក​ចែក​ចាយ​ជាង ២ ម៉ឺន​ដង ក្នុង​រយៈពេល​ជាង​មួយ​សប្ដាហ៍ ក៏​បាន​បញ្ជាក់​តម្លៃ​ iPhone 8 ទាំង​នោះ​តាម​លំដាប់​ទៀត​ផងផង​ដូច​ជា៖

  • iPhone 8 ទំហំ 64 GB តម្លៃ ៩៩៩ ដុល្លារ
  • iPhone 8 ទំហំ 256 GB តម្លៃ ១០៩៩ ដុល្លារ
  • iPhone 8 ទំហំ 512 GB តម្លៃ ១១៩៩ ដុល្លារ(ដូច​ព័ត៌មាន​បែក​ធ្លាយ​កន្លង​មក)។

តាម​រូប​រយៈ​ប៉ុន្មាន​សន្លឹក​នេះ ក្រុម​ការងារ​ក៏​មិន​ហ៊ាន​សន្និដ្ឋាន​ថា​ជា iPhone 8 ដែល Apple គ្រោង​ប្រកាស​ដែរ​ នឹង​ប្រកាស​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១២ ខែ​កញ្ញា​ខាង​មុខ​នេះ ៕

iPhone 8(រូប​បែក​ធ្លាយ)

ចុច​អានអត្ថបទ​ពាក់​ព័ន្ធ៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី