មើល​កំណត់​ត្រា​១០​​ប្រកួត​ដំបូង​របស់​គ្រូ​ Lee និង​ Leonardo ដឹក​នាំ​កម្ពុជា​

  • 2017-09-07 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Lee Tae Hoon ​បាន​ចូល​ដឹក​នាំ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​លើក​ទី​១​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១០។ ចន្លោះ​​ឆ្នាំ​២០១០ និង​២០១១​ មាន​ព្រឹត្តិការណ៍​សំខាន់​ច្រើន​ដូច​ជា​ជម្រុះ​ពាន​ AFF Suzuki Cup ​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៤ (World Cup Qualifier 2014) និង​កីឡា​ SEA GAMES 2011​ជា​ដើម។ សម្រាប់​១០​ប្រកួត​ផ្លូវ​ការ​ដំបូង​ក្នុង​ពាន​រង្វាន់​ផ្សេង​ៗ​ពោល​គឺ​មិន​រាប់​បញ្ចូល​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ឡើយ​ លោក​គ្រូ​ Lee បាន​ដឹក​នាំ​​ក្រុម​កម្ពុជា​ឈ្នះ​៣​ប្រកួត​ ស្មើ​២​ប្រកួត​ និង​ចាញ់​៥​ប្រកួត។ ​យ៉ាង​ណា​ ការ​ប្រកួត​​១០​លើ​នោះ​ ​កម្ពុជា​ភាគ​ច្រើន​ជួប​ក្រុម​ដែល​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​​គ្នា​ ឬ​លើ​កម្ពុជា​តិច​តូច​ប៉ុណ្ណោះ​ បើ​ប្រៀប​នឹង​១០​ប្រកួត​ដំបូង​របស់​កម្ពុជា​​​ក្រោម​ការ​ដឹក​នាំ​របស់​លោក​គ្រូ​ Leonardo។

កំណត់​ត្រា​​ផ្លូវ​ការ​១០​ប្រកួត​របស់​លោក​គ្រូ​ Lee​ (មិន​រាប់​បញ្ចូល​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​

ពាន​រង្វាន់​ Challeng Cup វគ្គ​ Playoff Round ១- កម្ពុជា​ ៣-១ ម៉ាកាវ​ ​ថ្ងៃ​ទី​៩ ​កុម្ភៈ​ ២០១១​

ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៤ (World Cup Qualifier 2014) ២- កម្ពុជា​ ៤-២ ឡាវ​ (ទឹក​ដី​កម្ពុជា) ​ថ្ងៃ​ទី​២៩​ ​មិថុនា​ ២០១១​ ៣- កម្ពុជា​ ២-៦ ឡាវ (ទឹក​ដី​ឡាវ) ​ថ្ងៃ​ទី​១​ កក្កដា​ ២០១១​

ជម្រុះ​ពាន​រង្វាន់​ AFF Suzuki Cup 2010 ៤- កម្ពុជា​​​ ០-០​ ឡាវ​​​ ថ្ងៃ​ទី​២២​ តុលា​ឆ្នាំ​២០១០ ​​ ៥- កម្ពុជា​ ៤-២ ទីម័រខាងកើត ថ្ងៃ​ទី​២៤​ តុលា ឆ្នាំ​២០១០ ​ ៦- កម្ពុជា ​០-០​ ហ្វីលីពីន ថ្ងៃ​ទី​២៦​ តុលា​ ២០១០​

ព្រឹត្តិការណ៍​កីឡា​ SEA GAMES 2011 ៧- កម្ពុជា​ ០-៦ឥណ្ឌូណេស៊ី ០-៦ ​ថ្ងៃ​ទី០៧ វិច្ឆិកា ឆ្នាំ​២០១១ ៨- កម្ពុជា​ ១-២ សិង្ហបុរី ថ្ងៃ​ទី ០៩ ខែ​វិច្ឆិកា ឆ្នាំ ២០១១​ ៩- កម្ពុជា ០-៤ ថៃ​ ​ថ្ងៃ​ទី១១ វិច្ឆិកា ២០១១​ ១០- កម្ពុជា​ ១-៤ ម៉ាឡេស៊ី ១-៤ នៅ​ថ្ងៃ​ទី១១ ខែ​ វិច្ឆិកា

លោក​ Leonardo Vitorino បាន​ចូល​ខ្លួន​មក​ដឹក​នាំ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​កាល​ពី​ថ្ងៃ​ទី​​២ ​ខែ​មីនា ឆ្នាំ​២០១៧​នេះ​ បន្ទាប់​ពី​លោក​គ្រូ​ Lee ដាច់​កុងត្រា​ជា​លើក​ទី​ពីរ​ក្នុង​ការ​ដឹក​នាំ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ជា។ ក្នុង​រយៈ​ពេល​ប្រហែល​៧​ខែ​កន្លង​ទៅ​នេះ​ ​លោក​ Leonardo បាន​ដឹក​នាំ​ក្រុម​កម្ពុជា​​ប្រកួត​ផ្លូវ​ការ​បាន​១០​លើក​ហើយ​ក្នុង​នោះ​ប្រកួត​មិត្តភាព​អន្តរជាតិ​​២​លើក​ និង​ក្នុង​ពាន​រង្វាន់​​៨​លើក​គឺ​ Asian Cup និង​កីឡា​ស៊ីហ្គេម។ ក្នុង​ចំណោម​១០​ប្រកួត​នេះ​ កម្ពុជា​ស្គាល់​ឈ្នះ​តែ​ម្តង​គត់​ ប៉ុន្តែ​ភាគ​ច្រើន​ប្រកួត​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ខ្លាំង​ៗ​ដែល​ជួយ​ឲ្យ​កម្ពុជា​កាន់​តែ​​រឹង​មាំ។

កំណត់​ត្រា​ផ្លូវ​ការ​១០​​ប្រកួត​របស់​លោក​ Leonardo (រាប់​បញ្ចូល​ទាំង​មិត្តភាព​អន្តរជាតិ​២​លើក)

មិត្តភាព​អន្តរជាតិ​ ១- កម្ពុជា​ ២-៧​ ​ឥណ្ឌា​ ​ថ្ងៃ​ទី​២២​ មីនា​ ២០១៧​ ២- កម្ពុជា​ ០-២ ​ឥណ្ឌូណេស៊ី​ ​ថ្ងៃ​ទី​៨​ ​មិថុនា​ ២០១៧​

ពាន​រង្វាន់​ Asian Cup qualification ៣-កម្ពុជា ០-៧ ហ្សកដានី​ ​ថ្ងៃ​ទី​២៨​ មីនា​ ២០១៧​ ៤-កម្ពុជា​ ១-០ អាហ្វហ្គានីស្ថាន ​ថ្ងៃ​ទី​១៣​ ​មិថុនា​ ២០១៧​ ៥-កម្ពុជា​ ១-២ វៀតណាម​ ​ថ្ងៃ​ទី​៥​ ​កញ្ញា​ ២០១៧

ព្រឹត្តិការណ៍​កីឡា​ SEA GAMES 2017 ៦-កម្ពុជា​ ០-២ ហ្វីលីពីន​ ​ថ្ងៃ​ទី​១៥ សីហា​ ២០១៧​ ៧-កម្ពុជា​ ១-៤ វៀតណាម ​ថ្ងៃ​ទី​១៧​ សីហា​ ២០១៧ ៨-កម្ពុជា​ ០-៣ ថៃ ថ្ងៃ​ទី​២០​ សីហា​ ២០១៧​ ៩-កម្ពុជា​ ០-១ ទីម័រខាង​កើត​ ​ថ្ងៃ​ទី​​២២​ សីហា​ ២០១៧ ១០-កម្ពុជា​ ០-២ ឥណ្ឌូណេស៊ី​ ​ថ្ងៃ​ទី​២៤​ សីហា​ ២០១៧​​

អត្ថបទ៖ ជាន ចាន់រ៉ា