Mbappe សន្យា​ថា​ នឹង​ជួយ Neymar ឈ្នះ​ពាន Ballon D'or

  • 2017-09-07 11:38:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាកចំណូល​ថ្មី​របស់​ក្លឹប​មហា​សេដ្ឋី PSG ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ​បាន​បង្ហាញ​ពី​បំណង​របស់​ខ្លួន​ចង់​​ជួយ​មិត្ត​រួម​ក្រុម​ Neymar ​ក្នុង​ការ​ឈ្នះ​ពាន​កីឡាករ​បាល់​ទាត់​ល្អ​ជាង​គេ​លើ​លោក Ballon D'or។

រូបភាពផ្ដល់សិទ្ធិ​ដោយ Reuters

  ពេល​ដែល​សួរ​ថា​ខ្លួន​មាន​គិត​ថា​ចង់​ឈ្នះ​ពាន Ballon D'or ឬ​អត់? ខ្សែ​ប្រយុទ្ធ​វ័យ​​១៨​ឆ្នាំ​បាន​ឆ្លើយ​ទៅ​កាន់​សារព័ត៌មាន​វិញ​ថា៖ "ទេ! ខ្ញុំ​មាន​មិត្ត​រួម​ក្រុម​ដែល​អាច​ឈ្នះ​ពាន​នេះ​ហើយ។ ដូច្នេះ គោល​ដៅ​របស់​ខ្ញុំ​ផ្ទាល់​គឺ​ស៊ុត​បញ្ចូល​ទី​ឲ្យ​បាន​ច្រើន​គ្រាប់ ហើយ​ជួយ ​Neymar "។ អតីត​កីឡាករ Monaco បាន​បន្ត​ទៀត​ថា៖ "ខ្ញុំ​នឹង​ព្យាយាម​គ្រប់​បែប​យ៉ាង​ដើម្បី​ជួយ​ Neymar ឲ្យ​បាន​ឈ្នះ​ពាន​ Ballon D'or។ ខ្ញុំ​នឹង​សប្បាយ​ចិត្ត បើ​សិន​ជា​ខ្ញុំ​ជួយ​គេ​បាន​ពិត​មែន"។  

Mbappe បាន​ចូល​រួម​ជាមួយ​ក្លឹប PSG នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះ​ដូរ​កីឡាករ ​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​នា​រដូវ​កាល​នេះ ហើយ​ក្លឹប​អ្នក​មាន​ PSG នឹង​ទិញ​កីឡាករ​រូប​នេះ​ជា​ផ្លូវ​ការ​ពី​ក្លឹប Monaco នា​រដូវ​កាល​ក្រោយ​ក្នុង​តម្លៃ​ ១៨០លាន​អឺរ៉ូ។ ខ្សែ​ប្រយុទ្ធ​បារាំង​នេះ​​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​ចាប់​ដៃ​គូ​​បាន​ល្អ​ជាមួយ​ Neymarដែល​ជា​កីឡាករ​ថ្លៃ​បំផុត​ក្នុង​កំណត់​ត្រា​បាល់​ទាត់ និង​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរុយហ្គាយ Edison Cavani ក្នុង​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ក្លឹប​មហា​សេដ្ឋី PSG ក្នុង​រដូវ​កាល​ថ្មី​នេះ៕ 

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី