Coutinho មក​ហាត់​ជាមួយ​ Liverpool វិញ​តែ​មិន​ប្រាកដ​អាច​លេង​ប៉ះ City

  • 2017-09-08 01:17:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Philippe Coutinho បាន​វិល​មក​ហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល​កីឡា​ ​​Melwood របស់​ Liverpool វិញ​បន្ទាប់​ពី​​ខកខាន​​ក្នុង​ការ​ផ្ទេរ​ទៅ​លេង​ឲ្យ​ Barcelona។

ខ្សែ​បម្រើ​ឆ្នើម​សញ្ជាតិ​សាំបា​​បាន​មក​ហាត់​វិញ​ត្រឹម​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​​ត្រឡប់​ពី​ប្រេស៊ីល​តាម​យន្តហោះ​ឯកជន​ជាមួយ​ខ្សែ​ប្រយុទ្ធ​ Liverpool ម្នាក់​ទៀត​គឺ Roberto Firmino។

Coutinho ត្រូវ​ក្រុម​អ្នក​ប្រមាញ់​រូប​ថត​បាន​សកម្មភាព​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃ​ទៀត​ជាមួយ​ទឹក​មុខ​ញញឹម​ធម្មតា​ ហាក់​ខុស​ប្លែក​ពី​ការ​ផ្សាយ​ពី​សារព័ត៌មាន​​អេស្ប៉ាញ​មួយ​ចំនួន​ដែល​ចុះ​ថា​គេ​ នឹង​មិន​ពាក់​អាវ​ Liverpool​ ម្ដង​ទៀត​ ឬ​សុំ​ក្លឹប​ឲ្យ​ដក​ឈ្មោះ​ចេញពី​ Champions League ជា​ដើម​។

ទោះ​ជា​មក​ហ្វឹកហាត់​វិញ​តែ​កីឡាករ​វ័យ​២៥​ឆ្នាំ​ទំនង​ជា​មិន​អាច​លេង​ជា​ជម្រើស​ដំបូង​ពេល​ប៉ះ Manchester City បាន​ទេ​ដោយ​សារ​ទើប​ជា​ពី​របួស​ខ្នង​ ហើយ​ការ​លេង​ជាមួយ​ប្រេស៊ីល​ Coutinho លេង​បាន​តិច​ជាង​៤៥​នាទី​ទាំង​ពីរ​ប្រកួត៕

ប្រភព៖ The Sun   ប្រែសម្រួល៖ វីរ៉ុត