ជិះយន្តហោះឆ្លងទ្វីបទៅលក់អាហារ កើបលុយរាប់ម៉ឺនដុល្លារ​ពីជនជាតិខ្លួន

  • 2017-09-08 07:15:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ចិន​ម្នាក់​ បាន​ចែក​រំលែក​​បទ​ពិសោធន៍​ពី​អាជីវកម្ម​ផ្ទាល់​​ខ្លួន​​ដែល​រក​ចំណូល​បាន​​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ​​ៗ​ដោយ​លក់​ម្ហូប​អាហារ​នៅ​ប្រទេស​មួយ​ក្នុង​ទ្វីប​អាហ្វ្រិក។

លោក​ Wang Luping អាយុ​ជាង៣០​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ជេជាំង ​ប្រទេស​ចិន អាច​​រក​ចំណូល​បាន​ជាង ១៥​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ​តាម​រយៈ​របរ​បើក​ភោជនីយដ្ឋាន​ចិន​ក្នុង​ប្រទេស​​ម៉ារ៉ុក ​សម្រាប់​បម្រើ​ដល់​អ្នកទេសចរ​ចិន​ទៅ​លេង​នៅ​ទីនោះ។

យោង​ទៅ​តាម​សារព័ត៌មាន​ចិន China News បាន​រាយការណ៍​ថា ពេល​លោក Wang Luping ទៅ​ដល់​ប្រទេស​ម៉ារ៉ុក​ដំបូង​ មាន​ទេសចរ​ចិន​ក្រោម ១ ០០០​នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ​ចំនួន​អ្នក​ទេសចរ​កើន​​ឡើង​យ៉ាង​គំហុក ចាប់​តាំង​ពី​ប្រទេស​​ម៉ារ៉ុក ​ចាប់​ផ្ដើម​អនុញ្ញាត​ឲ្យ​អ្នក​ទេសចរ​ចិន​ ចូល​ប្រទេស​ដោយ​មិន​ចាំ​បាច់​ទិដ្ឋាការ​ (វីសា) កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៦។

លោក Wang ​បាន​បើក​ភោជនីយដ្ឋាន​​មួយ​បម្រើ​ម្ហូប​​ចិន​បែប​អ្នក​ស្រុក​ ស៊ីឈួន ​ដល់​អ្នក​ទេសចរ​ជនជាតិ​ខ្លួន ព្រោះ​ពួក​គេ​ពិបាក​នឹង​បន្សាំ​ជាមួយ​អាហារ​អ្នក​ស្រុក​ម៉ារ៉ុក។ ​លោក​បាន​រៀប​ចំ​តុប​តែង​ហាង​បែប​ប្រពៃណី​ចិន និង​ដាក់​ឈ្មោះ​ហាង​ Great Wall មាន​ន័យ​​ថា​​មហា​កំផែង​ទៀត​ផង​។ ចំណូល​ពី​ភោជនីយដ្ឋាន​ជួយ​ឲ្យ​គាត់​រក​ចំណូល​ប្រចាំ​ខែ​ជាង ១៥​ម៉ឺន​ដុល្លារ​ឯណោះ៕

ប្រភព៖ Chinadaily   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី