លោក​ប្រធានាធិបតី​អាមេរិក​ ​Trump ធ្លាប់​​ចូល​ស៊ប់ក្នុង​កីឡា​៥​ប្រភេទ​នេះ​

  • 2017-09-09 00:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Donald Trump​ មុន​​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​​​ធ្លាប់​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​ជា​ច្រើន​ទាំង​​ដោយ​សារ​ពាក់​ព័ន្ធ​នឹង​អាជីវកម្ម​ ក៏​ដូច​ជា​ចំណង់​ចំណូល​ចិត្ត​របស់​លោក។ ​ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​កីឡា​៥​ប្រភេទ​ដែល​លោក​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ធ្លាប់​ចូល​ស៊ុប​​ដែល​យោង​ប្រភពwikipedia។​

លោក​ Trump​ (រូបថត៖ skysports.com)

១-កីឡា​វាយ​កូន​គោល​ លោក​បាន​បើក​ទី​លាន​វាយ​កូន​គោល​ និង​រមណីយដ្ឋាន​ជាតិ​នៅ​សហរដ្ឋ​​អាមេរិក​ ព្រម​ទាំង​បណ្តា​ប្រទេស​ផ្សេង​ៗ​ជុំ​វិញ​ពិភព​លោក។ យើង​តាម​សារព័ត៌មាន​ Golfweek ថា លោក​ប្រធានាធិបតី​ Trump ជា​ម្ចាស់​ ឬ​​គ្រប់​គ្រង​ទី​លាន​វាយ​កូន​គោល​ចំនួន​១៨​កន្លែង។

ប្រភព​ជិត​ស្និទ្ធ​បាន​ឲ្យ​ដឹង​ថា​ ទី​លាន​វាយ​កូន​គោល​ និង​រមណីយដ្ឋាន​របស់​លោក​កើប​ប្រាក់​ចំណូល​បាន​ប្រមាណ​៣៨២​លាន​ដុល្លារ​អាមេរិក​​កាល​ពី​ឆ្នាំ​២០១៥​​ ប៉ុន្តែ​ទី​លាន​វាយ​កូន​គោល​៣​កន្លែង​នៅ​តំបន់​អឺរ៉ុប​មិន​ត្រូវ​បាន​គេ​បង្ហាញ​ឡើយ។

២-កីឡា​បាល់ទាត់​ ក្រៅ​ពី​ជំនួយ​ផ្នែក​កីឡា​វាយ​កូន​ហ្គោល​ លោក​ប្រធានាធិបតី​​រូប​នេះ​ក៏​បាន​ធ្វើ​ជំនួយ​លើ​ផ្នែក​បាល់ទាត់​ដែរ។ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​១៩៨៣​ លោក​បាន​ទិញ​ក្លឹប​បាល់ទាត់​ New Jersey Generals ដែល​លេង​នៅ​ក្រប​ខណ្ឌ United States Football League (USFL)​របស់​សហរដ្ឋ​អាមេរិក។ យ៉ាង​ណា​ ក្លឹប​នេះ​បាន​បិទ​ បន្ទាប់​ពី​លេង​បាន​៣​រដូវ​កាល​​ដោយ​សារ​វិបត្តិ​ហិរញ្ញវត្ថុ។

លោក Trump (រូបថត៖ masslive.com)

៣-កីឡា​ប្រដាល់​សកល​ ពាក់​ព័ន្ធ​នឹង​កីឡា​ប្រដាល់​ លោក​ប្រធានាធិបតី​អាមេរិក​ Trump ​ធ្លាប់​រៀប​ចំ​ការ​ប្រកួត​ប្រដាល់​សកល​លក្ខណៈ​អន្តរជាតិ​ជា​ច្រើន។ ក្នុង​នោះ​លោក​បាន​រៀប​ចំ​​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​កាល​ពី​ឆ្នាំ​១៩៨៨​រវាង​កំពូល​អ្នក​ប្រដាល់​ Mike Tyson និង​ជើង​ខ្លាំង​ Michael Spinks។ លោក​ក៏​ធ្លាប់​​ធ្វើ​ជា​ទី​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​ឲ្យ​កំពូល​អ្នក​ប្រដាល់​ Mike Tyson ផង​ដែរ​

៤-កីឡា​ប្រណាំង​កង់​ នៅ​ចាំ​បាន​ថា ឆ្នាំ​​១៩៨៩​ និង​១៩៩០​ លោក​ Trump បាន​ឲ្យ​គេ​ដាក់​ឈ្មោះ​របស់​លោក​សម្រាប់​ការ​ប្រណាំង​កង់​ Tour de Trump ដែល​​មាន​គោល​ដៅ​បង្កើត​ព្រឹត្តិការណ៍​ប្រណាំង​​នៅ​អាមេរិក​ឲ្យ​ល្បី​ល្បាញ​ដូច​ព្រឹត្តិការណ៍​ប្រណាំង​អន្តរជាតិ​ផ្សេង​ៗ​ទៀត។

៥-កីឡា​កាស តាម​ពិត​ទៅ​លោក​ Trump ​ជា​អ្នក​ស្រលាញ់​កីឡា​កាស​បំផុត។ ឆ្នាំ​១៩៨៨-៨៩​ លោក​​ធ្លាប់​រៀប​ចំ​​ព្រឹត្តិការណ៍​កីឡា​កាស​ WrestleMania IV និង​ V នៅ​ Boardwalk Hall។ លោក​បាន​ចូល​រួម​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ជា​ច្រើន​ទៀត។ លោក​លេច​មុខ​ក្នុង​ព្រឹត្តិការណ៍​ WrestleMania 23​ ដែល​មាន​ឈ្មោះ​ថា "The Battle of the Billionaires"។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពេល​នោះ​ លោក​បាន​ភ្នាល់​គ្នា​ជា​មួយ​​លោក Vince McMahon ថា នរណា​​ចាញ់​ អ្នក​នោះ​ជា​អ្នក​កោរ​ត្រងោល​​សម្រាប់​ការ​ប្រកួត​រវាង​អ្នក​កីឡា​កាស​ Bobby Lashley និង​ Umaga។ ពេល​នោះ​លោក​ Trump ​នៅ​ខាង​​កីឡាករ​ Bobby Lashley ខណៈ Vince McMahon​ នៅ​ខាង Umaga។ ពេល​នោះ​ លោក​ Trump ជា​អ្នក​ឈ្នះ​ ហើយ​ ​ Vince McMahon​ បាន​កោរ​ត្រងោល​៕

ក្រៅ​ពី​​រក​ពាក់​ព័ន្ធ​នឹង​កីឡា​ខាង​លើ​ លោក​ក៏​ចូល​លេង​កីឡា​ជា​ច្រើន​ទៀត​ដែរ។ កីឡា​ដែល​លោក​ចូល​ចិត្ត​លេង​ដូច​ជា​កីឡា​បាល់បោះ​ កីឡា​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​ កីឡា​វាយ​កូន​​បាល់​ កីឡា​និង​ប៊ែលបល់៕

លោក​ Trump ឈ្នះ​ការ​ភ្នាល់​ (រូបថត៖si.com)

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា