BMW បង្ហាញ​​ចេញ​រថយន្ត​​ប្រភេទ​ SUV ​ខ្នាត​ធំ​ មាន​កៅអី​អង្គុយ​បី​ជួរ

  • 2017-09-09 03:40:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ BMW បាន​បង្ហាញ​ចេញ​រូបរាង​ Concept នៃ​រថយន្ត​ BMW X7 iPerformance ដែល​​ជា​ប្រភេទ​រថយន្ត​ SUV ខ្នាត​ធំ​​ មាន​ទំហំ​ធំ​ជាង​ម៉ូដែល​ BMW X5 ទៅ​ទៀត។

តាម​រយៈ​រូបភាព​ជា​ច្រើន​សន្លឹក​ដែល​ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​នេះ​បាន​បង្ហាញ​ អាច​ឲ្យ​ឃើញ​ថា​ BMW X7 មាន​ការ​រចនា​បថ​ទាក់​ទាញ មិន​ខុស​គ្នា​ពី​ពពួក​រថយន្ត​ SUV ខ្នាត​តូច​របស់​ BMW ប៉ុន្មាន​ឡើយ។ ក្រៅ​ពី​បង្ហាញ​រូបភាព​ប៉ុន្មាន​សន្លឹក​នេះ​ BMW មិន​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ព័ត៌មាន​លម្អិត​ដទៃ​ទៀត​ឡើយ ដោយ​រង់​ចាំ​​ប្រកាស​ឲ្យ​ដឹង​នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​រថយន្ត​ Frankfurt Auto Show ដែល​ធ្វើ​ឡើង​នា​ខែ​កញ្ញា​ខាង​មុខ៕​​​​​​

ប្រភព៖ Autoevolution   ប្រែ​សម្រួល៖ សុខហេង