វិបសាយ​​​ថ្មីមួយ ចង់​ទិញ​ឥវ៉ាន់​អនឡាញ​ក្នុង​ស្រុក បាន​តាម​ចិត្ត!

  • 2017-09-11 02:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ Larue ជា​វិប​សាយ​ទិញ-លក់​ឥវ៉ាន់​ថ្មី​មួយ​ដែល​ទើប​បង្កើត​ឡើង ដែល​មាន​ឥវ៉ាន់​ជា​ច្រើន ចំពោះ​អ្នក​ចូល​ចិត្ត​ទិញ​តាម​អនឡាញ អាច​ចូល​ទៅ​កម្ម៉ង​ទិញ​បាន​ដោយ​សេរី។

វិបសាយ​កម៉្មង់​ឥវ៉ាន់​អនឡាញ​ថ្មី​នេះ មាន​សណ្ឋាន​ដូច​ទៅ​នឹង​វិបសាយ​កម៉្មង់​អនឡាញAmazon, ebay ដែល​ល្បី​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន។

ប្រិយមិត្ត​ដែល​ចង់​ទិញ​ឥវ៉ាន់​តាម​មធ្យោបាយ​ថ្មី​នេះ គ្រាន់​តែ​ចុច​ទី​នេះ Larure.com.kh រើស​ប្រភេទ​ទំនិញ​ដែល​ពេញ​ចិត្ត រួច​បង់​ថ្លៃ​ទំនិញ​រួច​ជា​ស្រេច។

អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​របស់ Larue លោក Lex Wong បាន​ឲ្យ​ដឹង​ថា វិបសាយ​កម៉្មង់​ឥវ៉ាន់​អនឡាញ​បាន​លេច​រូបរាង​តាំង​ពី​ដើម​ឆ្នាំ​មក​ម្ល៉េះ តែ​ទើប​តែ​ដាក់​ឲ្យ​ដំណើរការ​កម្ម៉ង់​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី ៩ ខែ​កញ្ញា​ម្សិលមិញ។

លោក​បន្ត​ថា វិបសាយ​អនឡាញ​ថ្មី​នេះ មាន​លក់​ទំនិញ​ជាង ១ ម៉ឺន​ប្រភេទ ផ្គត់​ផ្គង់​និង​លក់​ពី​ដៃ​គូ​សហការ​ជាង ៣០ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស មាន​ម៉ាក​ដៃ​គូ​ជាច្រើន​ដូច​ជា Remax, Ladyskin, Sephora, Addisdas, Reebook និង Nike ជាដើម។ អ្នក​ប្រើ​ប្រាស់​អាច​មាន​ជម្រើស​ច្រើន​ក្នុង​ការ​បង់​ថ្លៃ​ដូច​ជា តាម​រយៈ Smart, Wing, Pipay ឬ Master card ជា​ដើម​ដែល​សុទ្ធ​តែ​ជា​ជម្រើស​ដែល​មាន​នៅ​ក្នុង​ស្រុក និង​ពេញ​និយម​សព្វថ្ងៃ​ផង​ដែរ។

លោក​ជឿថា វិបសាយ​ថ្មី​នេះ នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ពល​រដ្ឋ​ខ្មែរ ព្រោះ​ជា​វិបសាយ​ដែល​មាន​ទំនិញ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក អាច​ទុក​ចិត្ត​បាន ហើយ​ក៏​ជា​ការ​ផ្ដល់​ជា​ប្រយោជន៍​សម្រាប់​អ្នក​រាល់​គ្នា ពេល​ចង់​ទិញ​ដែល​មាន​គុណភាព និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់៕

ចុច​អាន​អត្ថបទ​បន្ត​៖

អត្ថបទ៖ រក្សា