Youtube លែង​​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​ឲ្យ​ក្រុង​ព្យុងយ៉ាង​ទៀត​ហើយ​ ​

  • 2017-09-10 08:02:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YouTube បាន​​កាត់​ផ្តាច់​គណនី​ ដែល​គ្រប់​គ្រង ដោយ​ប្រព័ន្ធ​ឃោសនា​រដ្ឋ​របស់​កូរ៉េខាងជើង​ ខណៈ​ដែល​សហរដ្ឋអាមេរិក​ព្យាយាម​ដាក់​ទណ្ឌកម្ម​កាន់តែ​តឹង​រឹង​ជាង​មុន​បន្ទាប់​ពី​ទីក្រុង​ព្យុងយ៉ាង នៅ​តែ​បន្ត​​ធ្វើតេស្ត​នុយក្លេអ៊ែរ ​និង ​គ្រាប់​មីស៊ីល​​ ​​កាល​ពី​ពេល​ថ្មីៗ​នេះ​។ បើ​តាម​ Channel News Asia ចុះ​ផ្សាយ​យប់​មិញ។

​គណនី​មាន​ឈ្មោះ​ថា Uriminzokkiri ដែល​តែង​​បង្ហោះ​វីដេអូ​អួត​ពី​កម្មវិធី​នុយក្លេអ៊ែរ​និង​សរសើរ​លើក​ជើង​មេ​ដឹក​នាំ គីម ជុងអ៊ុន ត្រូវ​បាន​ YouTube បិទ​ចោល​កាល​ពី​ថ្ងៃ​ទី​ ៩ កញ្ញា​ ម្សិល​មិញ។

YouTubeមិន​បាន​​បញ្ជាក់​អំពី​មូលហេតុ​ដែល​គណនី​នោះ​ត្រូវ​បាន​បិទ​ ឬ បិទ​រយៈ​ពេល​ប៉ុណ្ណា​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​បាន​​រាយការណ៍​ថា​ មក​ពី​ content របស់​វា​​បាន​រំលោភ​លក្ខខ័ណ្ឌYouTube។ ​

កាល​ពី​ខែ​មុន​ Uriminzokkiri បាន​បង្ហោះ​វីដេអូ​មួយ​ អំពី​កូន​ប្រុស​ពីរ​នាក់​របស់​អតីត​ទាហាន​អាមេរិក។ពួកគេ​បាន​និយាយ​ថា​ឪពុក​គេ​គឺ​ជា​ទាហាន​អាមេរិក​តែ​ម្នាក់​គត់ ​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​នៅ​កូរ៉េខាងជើង​ បន្ទាប់​លោក​បាន​ធ្វើ​ខុស​កាល​ពី​ជាង​ ៥​ ទសវត្សរ៍​មុន និង​ ទើប​ស្លាប់​កាល​ពី​ឆ្នាំ​ទៅ​ដោយ​បាន​បូជា​ភក្ដីភាព​ចំពោះ​ មេដឹកនាំ​ដ៏​អស្ចារ្យ​ "គីម​ ជុងអ៊ុន"។

នៅខែវិច្ឆិកាឆ្នាំ២០១៦ Youtube ដែល​ជា​បណ្តាញ​សង្គម​វីដេអូ​ ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ​ក៏​បាន​សម្រេច​ចិត្ត​បិទ​គណនី​របស់​ទូរទស្សន៍​រដ្ឋ​​ជា​ច្រើន​រួមមាន​៖ Korean Central TV1, Chosun TV, ទូរទស្សន៍​លើក​ជើង NK, និង​ទូរទស្សន៍​ខ្សែកាបKCTV ជា​ដើម៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី