សេង​ ស្រឿន​ ដក​ខ្លួន​ពី​សង្វៀន​មួយ​រយៈ​ក្រោយ​ចាញ់​វគ្គ​ផ្ដាច់​ព្រ័ត្រ​លើក​ទី៣​

  • 2017-09-11 04:51:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ខ្មែរ​ សេង​ ស្រឿន​ ថា​សុំ​ដក​ឃ្លា​ពី​សង្វៀន​ប្រដាល់​មួយ​រយៈពេល​សិន​ ដើម្បី​ឲ្យ​ស្ងប់​អារម្មណ៍​បន្តិច​ ព្រោះ​ចាញ់​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​ច្រើន​ដង​ពេក​ហើយ។​

កីឡាករ សេង ស្រឿន​ ក្រហម

សេង​ ស្រឿន​ បាន​ឲ្យ​ដឹង​ថា​ ពិត​ជា​មាន​អារម្មណ៍​សោក​ស្ដាយ​ខ្លាំង​ដែល​ចាញ់​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​គូបូតា​នេះ​ ដែល​ការ​ចាញ់​នៅ​នេះ​ហាក់​ដូច​ជា​មិន​ខុស​ពិន្ទុ​គ្នា​ច្រើន​នោះ​ទេ។​ អ្នក​ប្រដាល់​រូប​នេះ​ព្យាយាម​ចូល​វ៉ៃ​រហូត​តាំង​ពី​ទឹក​ទី១​មក​ម្ល៉េះ​ ប៉ុន្តែ​ហាក់​អស់​កម្លាំង​នៅ​ទឹក​ទី៥​បន្តិច​ជា​ហេតុ​ធ្វើ​ឲ្យ​ចាញ់​ពិន្ទុ​តែ​ម្ដង។​

កីឡាករ សេង ស្រឿន​ ក្រហម

អ្នក​ប្រដាល់​វ័យ​២៧​ឆ្នាំ​ខាង​លើ​បន្ត​ទៀត​ថា​ ខ្លួន​ពិត​ជា​ពិបាក​ធ្វើ​ចិត្ត​ណាស់​ ព្រោះ​កម្មវិធី​គូបូតា​នេះ​ គេ​ធ្លាប់​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​២​លើក​មក​ហើយ​ ប៉ុន្តែ​ចាញ់​នៅ​វគ្គ​ផ្ដាច់​រហូត​ ហើយ​ការ​ចាញ់​លើក​នេះ​វា​ពិត​ជា​ធ្វើ​ឲ្យ​រូប​គេ​បាក់​ទឹក​ចិត្ត​ក្នុង​ការ​ប្រកួត​តែ​ម្ដង​ ដូច្នេះ​ប្រហែល​ត្រូវ​ផ្អាក​ឡើង​ប្រកួត​មួយ​រយៈ​សិន​ហើយ​ មិន​ទាន់​ដឹង​ថា​នឹង​ត្រូវ​ឡើង​ប្រកួត​វិញ​ពេល​ណា​នោះ​ឡើយ។​

កីឡាករ សេង ស្រឿន​ ពេល​បាន​លេខ២គូបូតា

គូ​បញ្ជាក់​ដែរ​ថា​ សេង​ ស្រឿន​ ចាញ់​ពិន្ទុ​កីឡាករ​ ផាន់​ គ្រាន់​ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​គូបូតា​ រដូវ​ការ​ទី៧​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​កាល​ពី​យប់​ថ្ងៃ​សុក្រ​ ទី៨ ​កញ្ញា​ កន្លង​ទៅ​នេះ​ ហើយ​ការ​ចាញ់​នេះ​ ជា​លើក​ទី៣​ហើយ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​សម្រាប់​អាជីព​ប្រដាល់​របស់​គេ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី