Nadal ផ្ដួល Anderson លើកពាន US Open ជាលើកទី៣
- ច័ន្ទ, 11 កញ្ញា 2017 01:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nadal ផ្ដួល Anderson លើកពាន US Open ជាលើកទី៣
ចន្លោះមិនឃើញ
Rafael Nadal បានលើកពាន US Open ជាលើកទី៣ ក៏ដូចជាឈ្នះពានដ៏ធំ Grand Slam ជាលើកទី១៦ក្នុងអាជីពរបស់ខ្លួន។
អ្នកវាយកូនបាល់វ័យ៣១ឆ្នាំបានផ្ដួល Kevin Anderson មកពីអាហ្វ្រិកខាងត្បូងដោយលទ្ធផលឈ្នះដាច់៣សិត ៦-៣, ៦-៣ និង ៦-៤ នៅទីលាន Flushing Meadows នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
Nadal សញ្ជាតិអេស្ប៉ាញបានឈ្នះ ពានដ៏ធំក្នុងពិភពតេន្នីស ឬហៅម្យ៉ាងទៀតថា Grand Slam ២ហើយនៅក្នុងឆ្នាំនេះ ទីមួយគឺ French Open កាលពីខែមិថុនា និងទីពីរគឺ US Open នេះតែម្ដង។ បច្ចុប្បន្នកីឡាករដែលធ្លាប់ឈ្នះ Grand Slam ច្រើនជាងគេលើវិញ្ញាសាវាយទោលបុរសគឺ Federer មកពីស្វីសដែលធ្លាប់ឈ្នះ ១៩ដង៕