របួស Benzema នឹងអវត្តមានជាងមួយខែ
- 2017-09-11 02:34:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របួស Benzema នឹងអវត្តមានជាងមួយខែ
ចន្លោះមិនឃើញ
Karim Benzema នឹងអវត្តមានការប្រកួត Real Madridយ៉ាងហោចណាស់ក៏មួយខែកន្លះ ឬ៦សប្ដាហ៍ដែរដោយសាររបួសសរសៃពួរ។
ខ្សែប្រយុទ្ធជួរមុខសញ្ជាតិបារាំងត្រូវបានប្ដូរចេញត្រឹមនាទី២៤ប៉ុណ្ណោះក្នុងការប្រកួតទល់នឹង Levante បន្ទាប់ពីរូបគេរងរបួសអំឡុងពេលព្យាយាមទប់យកបាល់។ យោងតាមប្រភពព័ត៌មានក្នុងប្រទេសអេស្ប៉ាញអះអាងថា Benzema នឹងបាត់មុខពីទីលានចំការប្រកួតសំខាន់ៗមួយចំនួននៅ La Liga ពិសេសគឺ Champions League ពេលប៉ះ Apoel។
យ៉ាងណាក៏ដោយ Cristiano Ronaldo អាចត្រឡប់មកជួយក្រុមនៅ Champions League បានតែនៅ La Liga វិញរូបគេនៅជាប់ពិន័យមួយប្រកួតទៀតដោយសាររុញអាជ្ញាកណ្ដាល។ Real Madrid បច្ចុប្បន្នស្ថិតនៅតំណែងលេខ៧ក្នុងតារាងលីគកំពូលអេស្ប៉ាញក្រោយចាប់ផ្ដើមការប្រកួតមិនល្អសោះដោយស្មើ២ និងឈ្នះតែមួយប៉ុណ្ណោះ៕