យប់រំលងអាធ្រាត្រថ្ងៃទី ១២ ចូលទី ១៣ កញ្ញានៅកម្ពុជា Apple នឹងបើកព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំដែលជាការដាក់បង្ហាញទូរសព្ទ iPhone ជំនាន់ថ្មី ដែលគេសង្ស័យជា iPhone 8។
គេដឹងថា Apple នឹងនាំភាពភ្ញាក់ផ្អើលសម្រាប់ការចេញ iPhone ជំនាន់ថ្មី សម្រាប់ឱកាសខួប ១០ ឆ្នាំ។ Sabay បង្ហាញអ្នកទាំងអស់ស្វែងយល់ពីការវិវត្តនៃ iPhone ជំនាន់មុនៗសិន មុនស្វាគមន៍ iPhone ជំនាន់ចុងក្រោយស្អែកនេះ។
+iPhone Original (2G)
- កាលបរិច្ឆេទបង្ហាញខ្លួន: ២៩ មិថុនា ២០០៧
+លក្ខណៈពិសេស
- ផ្ដួចផ្ដើមដំបូងបង្អស់នៃរាងទូរសព្ទ iPhone
- បច្ចេកវិទ្យា Multi-Touch Touchscreen ការប្រើម្រាមដៃចុចលើអេក្រង់។
+iPhone 3G/3GS
- កាលបរិច្ឆេទបង្ហាញខ្លួន: ឆ្នាំ ២០០៨ និង ២០០៩
+លក្ខណៈពិសេស
- ផ្ដើមមានប្រព័ន្ធ GSP និងអ៊ីនធឺណិត 3G
- អនុញ្ញាតឲ្យប្រើ App Store
- ផ្ដើមជាស្មាតហ្វូនដែលអាចថតវីដេអូកាមេរ៉ាបាន។
+iPhone 4
- កាលបរិច្ឆេទបង្ហាញខ្លួន: ៧ មិថុនា ២០១០
+លក្ខណៈពិសេស
- ប្ដូរមកប្រើអេក្រង់ Retina
- មុខងារថតរូប Selfie ដោយកាមេរ៉ាមុខ
- មុខងារ Multitasking។
+iPhone 4s
- កាលបរិច្ឆេទបង្ហាញខ្លួន: កញ្ញា ២០១១
+លក្ខណៈពិសេស
- ជំនួយការឆ្លាតវៃ Siri
- មុខងារ iCloud និង iMessage
- ទំហំកាមេរ៉ាឡើងដល់ 8MP មុនគេបង្អស់នៃ iPhone។
+iPhone 5
- កាលបរិច្ឆេទបង្ហាញខ្លួន: ១២ កញ្ញា ២០១២
+លក្ខណៈពិសេស
- រាងស្ដើង ទម្ងន់ស្រាល ល្បឿនលឿនជាងមុន
- គាំទ្រប្រព័ន្ធ LTE
- ប្ដូររូបរាងខុសពី iPhone 4s។
+iPhone 5c/iPhone 5s
- កាលបរិច្ឆេទបង្ហាញខ្លួន: ១០ និង ២០ កញ្ញា ២០១៣
+លក្ខណៈពិសេស
- ជម្រើសពណ៌ស្រស់ច្រើន
- បន្ថែមពណ៌មាសជាលើកដំបូង
- គាំទ្រប្រព័ន្ធស្កេនខ្ចៅដៃ
- ជាឧបករណ៍ 64-Bit
- មាន Flash DualLED។
+iPhone 6/6 Plus
-កាលបរិច្ឆេទបង្ហាញខ្លួន: ៩ កញ្ញា ២០១៤
+លក្ខណៈពិសេស
- ពង្រីកអេក្រង់ដល់ ៤,៧ និង ៥,៥ អ៊ីញ
- គាំទ្រមុខងារ NFC
- បំពាក់អេក្រង់ Retina HD Display
- ប៊ូតុង Power ប្ដូរទីតាំងពីលើមកចំហៀង។
+iPhone 6s/6s Plus
- កាលបរិច្ឆេទបង្ហាញខ្លួន: ៩ កញ្ញា ២០១៥
+លក្ខណៈពិសេស
- បន្ថែមពណ៌ថ្មី Rose Gold
- មុខងារ 3D Touch
- អាចថតវីដេអូកម្រិត 4K
- បើក Flash កាមេរ៉ាមុខ
- មុខងារ Live Photos។
+iPhone SE
- កាលបរិច្ឆេទបង្ហាញខ្លួន: ៣១ មិនា ២០១៦
+លក្ខណៈពិសេស
- ឈ្មោះថ្មី SE ស្មើនឹង Special Edition
- ទម្លាក់អេក្រង់ស្មើ iPhone 5s រក្សាកម្លាំងម៉ាស៊ីនស្មើ iPhone 6s (ប៉ុន្តែគ្មាន 3D Touch)
.
+iPhone 7/7 Plus
- កាលបរិច្ឆេទបង្ហាញខ្លួន: ៧ កញ្ញា ២០១៦
+លក្ខណៈពិសេស
- គ្មានរន្ធដោតកាស 3.5mm គាំទ្រកាស AirPods
- ពណ៌ថ្មី Jet Black និង Red
- មិនជ្រាបទឹកនិងការពារធូលីស្តង់ដារ IP67
- ប៊ូតុង Home ផ្លាស់ប្ដូរថ្មី
- មុខងារ Capacitive Sensing
- មានកាមេរ៉ាភ្លោះ
- បំពាក់ RAM ដល់ 3GB។
-ឈប់យល់ខុសទៅ អ្នកប្រើ iPhone រាល់ថ្ងៃ
-ដករន្ធកាសពី iPhone 7 មិនអស់ចិត្តឥឡូវ Apple ដកទ្រនាប់ស្កេនខ្ចៅដៃពី iPhone 8 ទៀត