មកស្គាល់ឈ្មោះពិត និងស្រុកកំណើតតារាកំប្លែង៧រូប ក្នុងក្រុមពែកមី
- 2017-09-11 03:09:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ឈ្មោះពិត និងស្រុកកំណើតតារាកំប្លែង៧រូប ក្នុងក្រុមពែកមី
ចន្លោះមិនឃើញ
មុនពេលចូលប្រឡូកសិល្បៈតារាចម្រៀង សម្ដែង និងកំប្លែងមួយចំនួនតែងតែប្រើប្រាស់ឈ្មោះពិត ក្នុងការប្រាស្រ័យទាក់ទងគ្នាទៅវិញមក ។ តែនៅពេលដែលពួកគេបានចូលប្រឡូកវិស័យសិល្បៈឈ្មោះទាំងអស់នោះត្រូវបានប្ដូរ ដោយដាក់ឈ្មោះថ្មីជំនួសដើម្បីទទួលបានភាពទាក់ទាញពីអ្នកគាំទ្រ។
ជាក់ស្ដែងតារាកំប្លែងមកពីក្រុមនាយ ពែកមី ត្រូវបានប្ដូរឈ្មោះទាំងស្រុងនៅពេលដែលពួកគេបានចូលប្រលូកក្នុងវិស័យសិល្បៈ ។ ថ្ងៃនេះដែរ Sabay សូមធ្វើការបង្ហាញស្រុកកំណើត និងឈ្មោះពិតតារាកំប្លែង៧ រូបមកពីក្រុមនាយ ពែកមី ចែកជូនបងប្អូនទស្សនិកជនឲ្យបានជ្រាបខាងក្រោមនេះ។
អ្នកដឹកនាំក្រុម និងតារាកំប្លែងទាំង៧ រូបរួមមាន៖
១/ លោក តាវ៉ិចទ័រ ឈ្មោះពិត សុវណ្ណ រិទ្ធី មានស្រុកកំណើតមកពី ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត់។
២/ រីឯបងប្រុសនាយ គ្រឿន វិញនាយ ពែកមី មានឈ្មោះពិត ចែម ចាន់ដារ៉ា ស្រុកកំណើតមកពី ភូមិ ពពែត ឃុំ ពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
៣/ ចំណែកនាយ គ្រឿន ប្អូនប្រុសនាយ ពែកមី វិញ មានឈ្មោះពិត ចែម សារឿន ភូមិ ពពែត ឃុំ ពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
៤/ នាយក្រូច មានស្រុកកំណើតមកពី ភូមិមហាឫស្សី ស្រុកកងមាស ខេត្តកំពង់ស្ពឺ ឈ្មោះពិតមុនពេលចូលសិល្បៈ សេន សុប៊ុន។
៥/ងាកមកចាប់អារម្មណ៍ប្អូនធម៌ ឈុន សុវណ្ណភក្ដី នាយ ចឺម ឯណេះវិញមានឈ្មោះពិត សុខ មេសា មកពីភូមិមហាឫស្សី ស្រុកកងមាស ខេត្តកំពង់ស្ពឺ។
៦/បើនិយាយពីតារាកំប្លែងកូន១អ្នកនាង ខ្ញុង វិញមានស្រុកកំណើតមកពី ស្រុកគៀនស្វាយ ខេត្តកណ្ដាល។ ឈ្មោះពិតមុនពេលចូលប្រលូកសិល្បៈ ស្រេង សុកាន់ដា។
៧/មីងរបស់នាយ ចឺម អ្នកនាង អ៊ីត វិញមានស្រុកកំណើតមកពី ភូមិមហាឫស្សី ស្រុកកងមាស ខេត្តកំពង់ស្ពឺ មានឈ្មោះពិត សេន ចិន្ដា។
៨/ តារាកំប្លែងនាយ តាក់ស៊ី វិញមានឈ្មោះពិត ប៉ុល សារឿង មកពីស្រុកបាធាយ ខេត្តកំពង់ចាម៕
ចុចអាន៖ជុំវិញរឿងរ៉ាវ នាយ ចឺម
ចុចអាន៖ដឹងអត់ រ៉េត ស៊ូហ្សាណា ប្រឡងបាក់ឌុបជាប់លំដាប់ពិន្ទុប៉ុន្មាន?
ចុចអាន៖ក្ដៅៗ! តារាចម្រៀង ណូយ វ៉ាន់ណេត ជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយមុននេះបន្តិច