Ferrari LaFerrari Aperta មួយគ្រឿងចុងក្រោយលក់បានតម្លៃ ៩,៩៨ លានដុល្លារ
- 2017-09-11 02:49:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ferrari LaFerrari Aperta មួយគ្រឿងចុងក្រោយលក់បានតម្លៃ ៩,៩៨ លានដុល្លារ
ចន្លោះមិនឃើញ
រថយន្ត Ferrari LaFerrari Aperta មួយគ្រឿងចុងក្រោយបង្អស់លក់បានក្នុងតម្លៃដល់ ៨,៣ លានអឺរ៉ូ (ប្រហែល ៩,៩៨ លានដុល្លារ ) នៅក្នុងការដេញថ្លៃមួយ។
ក្រុមហ៊ុន Ferrari មានបំណងថាផលិតរថយន្តម៉ូដែល LaFerrari Aperta តែចំនួន ២០៩ គ្រឿងប៉ុណ្ណោះ ដោយទុក ៩ គ្រឿងនៅក្រុមហ៊ុនសម្រាប់ប្រើលើការផ្សព្វផ្សាយ។ យ៉ាងណាក្ដីក្រុមហ៊ុនអ៊ីតាលីនេះសម្រេចចិត្តផលិតរថយន្តទី ២១០ គ្រឿងមួយបន្ថែមទៀត ដើម្បីដាក់ដេញថ្លៃយកថវិកាផ្គត់ផ្គង់កម្មវិធីសប្បុរសធម៌ Save the Children។
បើប្រៀបទៅនឹង LaFerrari Aperta ដទៃទៀត ម៉ូដែលចុងក្រោយនេះមានប្រើប្រាស់ថ្នាំលាប Rosso Corsa អមដោយខ្សែឆ្នូតពណ៌សនៅផ្នែកខាងមុខ និងខាងក្រោយ។ នៅពីក្នុងមានបំពាក់ដោយសារធាតុស្បែកពណ៌ខ្មៅ, សារធាតុសរសៃកាបូនរលោង និងខ្សែអំបោះពណ៌ក្រហម។
មុនដេញថ្លៃគេប៉ាន់ស្មានថារថយន្តនេះនឹងអាចលក់បានក្នុងតម្លៃ ៣ លាន ទៅ ៤ លានអឺរ៉ូ ប៉ុណ្ណោះ៕