មកស្គាល់ជើងខ្លាំងទាំង ៣រូបជាប់និទ្ទេស Aតែម្នាក់ឯងគត់ ប្រចាំខេត្តរបស់ខ្លួន
- 2017-09-11 03:17:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ជើងខ្លាំងទាំង ៣រូបជាប់និទ្ទេស Aតែម្នាក់ឯងគត់ ប្រចាំខេត្តរបស់ខ្លួន
ចន្លោះមិនឃើញ
លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ ២០១៧ បានប្រកាសជាផ្លូវការកាលពីម្សិលមិញនេះ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ដោយឡែកនៅតាមបណ្ដាខេត្តក្រសួង បានប្រកាសជាផ្លូវការនៅថ្ងៃនេះ។ ជាការចាប់អារម្មណ៍ បេក្ខជនជាប់និទ្ទេស A ទូទាំងប្រទេសមានចំនួនច្រើនជាងឆ្នាំ ៤២៤នាក់ឯណោះ។ ក្នុងនោះមាន៣ខេត្តបេក្ខជនជាប់និទ្ទេសមានតែម្នាក់ៗប៉ុណ្ណោះ។ ដូច្នេះសូមមកស្គាល់ឈ្មោះជើងខ្លាំងទាំង ៣រូបនោះទាំងអស់គ្នា។
១. ខេត្តកំពង់ស្ពឺ
បេក្ខជនឈ្មោះ មិញ ស្រីពៅ មកពីវិទ្យាល័យកំពង់ស្ពឺ ប្រឡងជាប់និទ្ទេស A តែម្នាក់គត់ប្រចាំខេត្តរបស់ខ្លួន ដោយទទួលបានលំដាប់ពិន្ទុរហូតដល់ ៩៩.៨៩៤។
២. ខេត្តកោះកុង
ចំណែកឯខេត្តកោះវិញ ក៏មានបេក្ខជន ជាប់និទ្ទេស A តែ១រូបដែរ ដោយបានទៅលើបេក្ខជនឈ្មោះ លូន ជូលៀង ក្នុងនោះលំដាប់ពិន្ទុ ៩៩.៦៤៧។
៣. ខេត្តប៉ៃលិន
បេក្ខជនឈ្មោះ ភូ ស្រីណែត មកពីវិទ្យាល័យក្រុងទេពនិម្មិត បានក្លាយជាបេក្ខជននិទ្ទេស Aតែម្នាក់គត់ប្រចាំខេត្តប៉ៃលិន។ ចំណែកឯលំដាប់ពិន្ទុវិញរហូតដល់ ៩៩.៨៤៣។
ចុចអាន៖