Valencia ប៉ះ​ Levante នឹង​លក់​សំបុត្រ​ថ្លៃ​១៥​អឺរ៉ូ​ប៉ុណ្ណោះ​មូលហេតុ​ព្រោះ​

  • 2017-09-11 03:32:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ La Liga រវាង​ Levante និង​ Valencia នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​នឹង​លក់​សំបុត្រ​ទស្សនា​ឲ្យ​អ្នក​គាំទ្រ​ក្រុម​ភ្ញៀវ​ក្នុង​តម្លៃ​១៥​អឺរ៉ូ​ប៉ុណ្ណោះ​​ដែល​វា​ជា​តម្លៃ​ទាប​មែនទែន​កម្រ​ឃើញ​​ពី​មុន​មក​។

យោង​តាម​ការ​អះអាង​របស់​ភាគី​ Levante គឺ​សំបុត្រ​ចំនួន​៧៥០​សន្លឹក​នឹង​ទុក​លក់​សម្រាប់​អ្នក​គាំទ្រ​ក្រុម Valencia ក្នុង​តម្លៃ​ត្រឹម​១៥​អឺរ៉ូ​។

មូលហេតុ​​លក់​សំបុត្រ​ក្នុង​តម្លៃ​ធូរ​ថ្លៃ​បែប​នេះ​ដោយ​សារ​ Levante និង​ Valencia ស្ថិត​ក្នុង​ទីក្រុង​តែ​មួយ​ទើប​ម្ចាស់​ក្លឹប​ទាំង​សង​ខាង​ព្រមព្រៀង​គ្នា​លក់​តម្លៃ​ពិសេស​ដល់​អ្នក​គាំទ្រ។ ដោយឡែក​នៅ​ពេល​អ្នក​គាំទ្រ Levante ធ្វើ​ដំណើរ​ទៅ​ទឹកដី​ Estadio Mestalla របស់​ Valencia វិញ​ពួក​គេ​នឹង​ត្រូវ​ទិញ​ក្នុង​តម្លៃ​យោគយល់​១៥​អឺរ៉ូ​ដូចគ្នា៕

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទថ្មី