គ្រាន់តែឮម្ដាយត្រៀមកាដូពិសេសទុកឲ្យចៅ Chompoo យំមួយរំពេច! (វីដេអូ)
- 2017-09-11 07:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែឮម្ដាយត្រៀមកាដូពិសេសទុកឲ្យចៅ Chompoo យំមួយរំពេច! (វីដេអូ)
ចន្លោះមិនឃើញ
រឿងរីករាយចេះតែកើតឡើងជាបន្តបន្ទាប់ ក្នុងគ្រួសាររបស់តារាស្រី Chompoo Araya ហើយបានទាក់ចិត្តមហាជនចង់តាមដានព័ត៌មានរបស់គ្រួសារនាងជានិច្ច ជាពិសេសក្រោយនាងកើតបានកូនភ្លោះដ៏គួរឲ្យស្រឡាញ់រួចមក។
ពេលនេះមានព័ត៌មានរំភើបថ្មីមួយទៀតហើយ គឺម្ដាយរបស់នាងបានរៀបចំអំណោយអស្ចារ្យមួយចងដៃចៅៗរបស់ខ្លួនទាំង ២ Thunder និង Storm គឺផ្ទះថ្មីមួយ។ អំណោយដ៏ពិសេសនេះ លោកស្រីបានរៀបចំ និងត្រៀមទុកយ៉ាងអាថ៌កំបាំងបំផុតរយៈពេលជាយូរ ព្រោះចង់ធ្វើឲ្យមានភាពភ្ញាក់ផ្អើល និងជូនជាពិសេសដល់ចៅសំណព្វរបស់លោកស្រីទាំង២។
លោកយាយក៏បានបន្ថែមទៀតថា នឹងរៀបចំជាសួនបន្លែ សម្រាប់ចៅរបស់ខ្លួន។ ភ្លាមៗក្រោយ Chompoo ឮភ្លាមៗ នាងស្រាប់តែស្រក់ទឹកភ្នែក ព្រោះរំភើបពេក៕
ទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖
Chompoo និងស្វាមី បើកសន្និសីទកាសែតលើកដំបូង ក្រោយសម្រាលបុត្រ!
រូបភាពថ្មីៗចុងក្រោយរបស់ Chompoo ក្រោយកើតកូនហើយ ៣ថ្ងៃគត់