ផ្ទះប្រណីតរបស់​មហាសេដ្ឋីពិភពលោកម្នាក់ ត្រូវព្យុះកំណាច Irma កម្ទេចហ្មត់គ្មានសល់

  • 2017-09-11 07:03:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ច័ន្ទ ទី​១១​នេះ មហាសេដ្ឋី​អង់គ្លេស លោក Richard Branson បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទំហំ​នៃ​ការ​បំផ្លិចបំផ្លាញ ដល់​ផ្ទះ​ប្រណីត​លើ​កោះ Necker Island របស់​ខ្លួន បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ពី​ខ្យល់ព្យុះ​កំណាច Irma កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ។

លោក Richard Branson

សហគ្រិន​វ័យ ៦៧ ឆ្នាំ​រូប​នេះ បាន​បង្ហោះ​វីដេអូ​មួយ​ខ្សែ នៅ​លើ​បណ្ដាញ​សង្គម ដោយ​បង្ហាញ​ថា ខ្យល់​ព្យុះ​បាន​បំផ្លិចបំផ្លាញ​ផ្ទះ​របស់​លោក​ខ្ទេច​គ្មាន​សល់ ដោយ​អគារ និង​ដើមឈើ​ជាច្រើន​បាន​ដួល​រលំ​បាក់បែក។

គួរ​ឲ្យ​ដឹង​ថា ម្ចាស់​ក្រុមហ៊ុន Virgin Group ដែល​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ជា ៥ ពាន់​លាន​ដុល្លារ (យោង​តាម​គេហទំព័រ Forbes ឆ្នាំ​២០១៧) ខាង​លើ បាន​ចាក់​សោ​ខ្លួន​ឯង​នៅ​ក្នុង​បន្ទប់​ក្រោម​ដី ខណៈ​ពេល​ដែល​ខ្យល់​ព្យុះ​កំណាច មាន​កម្លាំង​ខ្លាំង​បំផុត​មួយ​នេះ វាយប្រហារ​ផ្ទះ​របស់​ខ្លួន។ គួរ​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ខ្យល់​ព្យុះ​​កំណាច Irma បាន​ចាប់ផ្ដើម​វាយប្រហារ​​មហាសមុទ្រ​អាត្លង់ទិច តាំង​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​មក​ម្ល៉េះ៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី