Stegen អាច​បំបែក​កំណត់ត្រា​ Cleen Sheet របស់​ Bravo បាន​ទេ?

  • 2017-09-11 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FC Barcelona បាន​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​យ៉ាង​ល្អ​បំផុត​ដោយ​ឈ្នះ​៣​ប្រកួត​ដំបូង, ស៊ុត​ចូល​ទី​៩​គ្រាប់​ និង​មិន​ទាន់​របូត​បាល់​សូម្បី​តែ​មួយ​គ្រាប់។

Ter Stegen

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​ក្រុម​មក​ពី​កាតាឡាន់​ធ្វើ​បាន​កំណត់ត្រា​ល្អ​បែបនេះ​ ពោល​គឺ​កាល​ពី​រដូវ​កាល​ ២០១៤-១៥ Barcelona ដែល​មាន​ Bravo ជា​អ្នក​ចាំទី​បាន​រក្សា​មិន​ឲ្យ​គេ​ស៊ុត​បញ្ចូល​ទី​ (Cleen-sheet) តាំង​ពី​ដើម​រដូវ​កាល​រហូត​ដល់​សប្ដាហ៍​ទី​៩។

អ្នក​បំបែក​កំណត់ត្រា​ ៧៧៥​នាទី​មិន​ឲ្យ​មាន​គ្រាប់​បាល់​បញ្ចូល​ទី​របស់ Bravo គឺ​ Cristiano Ronaldo ដែល​រូប​គេ​បាន​ស៊ុត​ប៉េណាល់ទី​មួយ​គ្រាប់​ទម្លាយ​សំណាញ់​ទី​ Barcelona ក្នុង​ការ​ប្រកួត​ Bernabeu។ ដោយឡែកអ្នកចាំទីដៃ​ទីមួយ​បច្ចុប្បន្ន Ter Stegen ដែល​មាន​ Clean-Sheet ៣​នៅ​ក្នុង​ដៃ​ត្រូវ​ការ​បិទ​មិន​ឲ្យ​ក្រុម​ Getafe, Eibar, Girona, Las Palmas, Atletico និង​ Malaga ស៊ុត​បញ្ចូល​ទី​ដើម្បី​តាម​ទាន់​កំណត់ត្រា​របស់ Bravo។

អ្នក​ចាំ​ទី​ដែល​រក្សា Clean-Sheet បាន​យូរ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ La Liga គឺ​ Abel Resino លេង​ឲ្យ Atlético Madrid កាល​ពី​រដូវ​កាល ១៩៩០-៩១ ដែល​ Clean-Sheet បាន ១២៧៥​នាទី៕

Bravo

ប្រភព៖ Sport English   ប្រែសម្រួល៖ វីរ៉ុត