បញ្ចប់​ភារកិច្ច​រសៀល​នេះ តែ​ U18 ​​កម្ពុជា និង​ឡាវ ត្រូវ​រក​ជ័យជម្នះ​មុន​ត្រឡប់​មក​ស្រុក​វិញ

  • 2017-09-12 01:41:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​​ក្រោម​អាយុ ១៨​ឆ្នាំ​កម្ពុជា ​នឹង​ប្រកួត​បង្គ្រប់​កិច្ច​ជា​មួយ​​​យុវជន​ក្រោម​អាយុ​ ១៨ ឆ្នាំ​​ឡាវ នា​វេលា​ម៉ោង ៣:៣០​នាទី​រសៀល​នេះ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ 2017 AFF U-18 Youth Championship ​មុន​​ត្រឡប់​មក​ដល់​ទឹក​ដី​កំណើត​ស្អែក។

U18 កម្ពុជា

​ក្រុម​យុវជន​កម្ពុជា​ និង​យុវជន​ឡាវ​សុទ្ធតែ​ជា​ក្រុម​ខ្សោយ​ដូច​គ្នា ពោល​​គឺ​ក្រុម​ឡាវ​ស្ថិត​នៅ​បាត​តារាង​ដោយ​មិន​ទាន់​រក​បាន ១​ពិន្ទុ​ឡើយ​ពោល​គឺ​ចាញ់​ទាំង​អស់​។ ចំណែក​ក្រុម​កម្ពុជា​ស្ថិត​នៅ​​​លើ​ក្រុម​ឡាវ​​ដោយ​រក​បាន ១​ពិន្ទុ​ក្នុង​ចំណោម ៤ ប្រកួត​ដូច​គ្នា។ ក្រុម​ទាំង​ពីរ​គឺ​ធ្វើ​ការ​ប្រកួត​រសៀល​នេះ ដើម្បី​បង្គ្រប់​កិច្ច​ដូច​គ្នា​ ដោយ​សារ​ពួក​គេ​​បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​ខាង​លើ​នេះ​ដូច​គ្នា។

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ក្រោម​អាយុ ១៨​ ឆ្នាំ ​​នឹង​វិល​ត្រឡប់​មក​ដល់​ទឹក​ដី​កំណើត​វិញ​នា​វេលា​ម៉ោង ២:៤៥​ នាទី​​រសៀល​​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ស្អែក​នេះ៕

តារាង​ពិន្ទុ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម