តាម​ពិត​ តួ​ព្រះរាម​និង​នាង​សីតា នៅ​​ក្រៅ​​សាច់​​រឿង​​មានទំនាក់ទំនងបែបហ្នឹងសោះ

  • 2017-09-12 04:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រាកដ​ជា​នៅ​ចាំ​មិន​ទាន់​ភ្លេច​ទេ​ រឿង​ «រាមកេរ្តិ៍» ភាពយន្ត​ភាគ​របស់​ឥណ្ឌា​ ដែល​ផលិត​កាល​ពី​ឆ្នាំ​ ២០០៨ ដែល​ផ្ទុះ​ការ​គាំទ្រ​មិន​ធម្មតា​ រហូត​មក​ដល់​ប្រទេស​កម្ពុជា​ទៀត។

ក្រៅ​ពី​សាច់​រឿង​ដ៏​ជក់ចិត្ត​ រឿង​នេះ​ក៏​មាន​តួ​អង្គ​សុទ្ធ​តែ​ស្រស់​សង្ហា​ និង​ស្អាតៗ​ ផង​ដែរ។ តួ​យ៉ាង​ដូច​ជា​តួ​ "ព្រះ​រាម” ដែល​សម្ដែង​ដោយ​ តារា​ប្រុស​ Gurmeet Choudhary និង​តួ​ "នាង​សីតា" សម្ដែង​ដោយ​តារា​ស្រី​ Debina Bonnerjee ព្រម​ទាំង​តួ​អង្គ​ចាស់​ក្មេង​ជា​ច្រើន​ទៀត។

តួ ព្រះរាម និង​នាង​សីតា

បើ​តាម​ចំណាប់​អារម្មណ៍​ទស្សនិកជន​ដែល​តាមដាន​រឿង​នេះ​ មាន​ការ​កត់សម្គាល់​ឃើញ​ថា​តួ​សម្ដែង​ធំៗ​ទាំង​ ២ (ព្រះរាម​ និង​នាង​សីតា) ពិត​ជា​សម្ដែង​បាន​ល្អ​ និង​សម​គ្នា​ជា​ខ្លាំង ហើយ​អ្នក​គាំទ្រ​ជា​ច្រើន​តែង​គិត​ថា​ បើ​សិន​ អ្នក​ទាំង​២​ជា​គូស្នេហ៍​ពិត​ប្រាកដ​ ក្នុង​ជិវិត​ពិត​វិញ​ មិន​ដឹង​ជា​ល្អ​យ៉ាងណា​ទេ។ ជាក់​ស្ដែង​អ្វីៗ កើត​ឡើង​សុទ្ធ​តែ​កើត​ចេញ​ពី​និស្ស័យ តាម​ពិត​ពួកគេ​ មាន​ចិត្ត​លើ​គ្នា​យូរ​ហើយ​ គ្រាន់​តែ​មិន​ទាន់​បង្ហាញ​ចេញ​រៀង​ៗខ្លួន រហូត​ឱកាស​​មាស​ ឱកាស​ពេជ្រហុច​ឲ្យ​ គឺ​ត្រូវ​​សម្ដែង​ក្នុង​រឿង​ «រាមកេរ្តិ៍» រួម​គ្នា​ទៀត​ កាន់​តែ​ធ្វ​ឲ្យ​អារម្មណ៍​ស្នេហា​ពុះកញ្ជ្រោល​ខ្លាំងឡើងៗ ទើប​ពួកគេ​ចាប់​ផ្ដើម​ទាក់ទង​គ្នា និង​ឈាន​ដល់​ថ្ងៃ​រៀបការតែ​ម្ដង។

គូស្នេហ៍​ទាំង ២ក្នុង​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍

យ៉ាងណា​មិញ​ Gurmeet និង​ Debina បាន​កាន់​ដៃ​គ្នា​ចូល​រោង​ការ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១១ ពោល​គឺ​ ២​ឆ្នាំ​ ក្រោយ​ពួកគេ​ចាប់​ផ្ដើម​ទាក់ទង​គ្នា។ ដូចនេះ​សរុប​សេចក្ដី​មក​ មាន​ន័យ​ថា​ បំណង​ប្រាថ្នា​ទស្សនិកជន​ គឺ​បាន​សម្រេច​ហើយ។

មក​ទល់​ពេល​នេះ​ គូ​ស្នេហ៍​ទាំង​ ២​បាន​រួមរស់​ សាង​សុភមង្គល​ជាមួយ​គ្នា​អស់​រយៈ​ពេល​ជាង​ ៦​ឆ្នាំ​ហើយ។ ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ ក៏​ត្រូវ​មហាជន​ចាត់​ទុក​ថា​ ជា​គូ​ស្នេហ៍​គំរូ​មួយ​ដែរ​ ក្នុង​ចង្កោម​សិល្បៈ​ឥណ្ឌា ព្រោះ​ពួកគេ​តែង​យល់​ពី​គ្នា​ ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ និង​កម្រ​ឃើញ​អ្នក​ប្ដី​ប្រពន្ធ​គូ​នេះ​ មាន​រឿង​រ៉ាវ​ល្អក់កករ​ណាស់៕

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី