មក​ស្គាល់​អ្នក​ជាប់​និទ្ទេស A ទាំង​៤៧​នាក់​នៅ​សៀមរាប​ឈ្មោះ​ពីរោះ​ៗ​​ខ្លាំង

  • 2017-09-13 01:45:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិល​មិញ​នេះ ​រដ្ឋបាល​ខេត្ត​សៀមរាប បាន​បង្ហាញ​ឈ្មោះ​ជាប់​និទ្ទេស A ទាំង​ ៤៧​នាក់ ដើម្បី​ទទួល​រង្វាន់​ម៉ូតូ​ក្នុង​ពេល​ខាង​មុខ​នេះ។ ជា​ការ​ចាប់​អារម្មណ៍​សិស្ស​ឆ្នើម​ទាំង ៤៧​នាក់​នោះ មាន​ឈ្មោះ​ពីរោះ​ម្យ៉ាង​ៗ​ម្នាក់ មាន​ឈ្មោះ​ខ្លះ​វែង​ៗ​មិន​ចាញ់​ទូកង​នោះ​ទេ។ ​ក្នុង​នោះ​ឈ្មោះ​ពីរោះៗ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាងគេ​មាន​ដូច​ជា៖

  • ផល្គុណ និច​នារី​រតន៍ ទទួល​បាន​លំដាប់​ពិន្ទុ ៩៩.៩០៤

  • ឃឹះ សុវណ្ណ​រក្សា ទទួល​បាន​លំដាប់​ពិន្ទុ ៩៩.៩៨៧

  • ណេ រ៉ុនបញ្ញាវត្តី ទទួល​បាន​លំដាប់​ពិន្ទុ ៩៩.៩៧២

  • អៀត សុខា​ដារីណា ទទួល​បាន​លំដាប់​ពិន្ទុ៩៩.៨២៣

  • សម័យ ច័ន្ទម៉ីលី ទទួល​បាន​លំដាប់​ពិន្ទុ ៩៩.៧១៤

  • សទ្ធា ដួង​ឧស្សាហ៍ ទទួល​បាន​លំដាប់​ពិន្ទុ៩៩.៦៤៧

សូមមើលឈ្មោះក្នុងបញ្ជីនេះ ដើម្បីស្វែងរកអ្នកឈ្មោះពីរោះៗផ្សេងទៀត៖

គួរ​ជម្រាប​ជូន​ថា រដ្ឋបាល​ខេត្ត​សៀមរាប នឹង​រៀបចំ​ពិធី​ជួប​សំណេះសំណាល និង​ផ្តល់​រង្វាន់​ម៉ូតូ​ជូន​ដល់​សិស្សានុសិស្ស​ដែល​ទទួល​និទ្ទេស A នៅ​ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ២០១៧ វេលា​ម៉ោង ០៨:០០​នាទី នៅ​បន្ទប់​ប្រជុំ​ធំ របស់​សាលា​ខេត្ត​សៀមរាប។ ពិធី​នោះ​រៀប​ចំ​ឡើង ក្រោម​អធិបតីភាព​របស់​សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​ក្រុម ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​សៀមរាប៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី