Hun Sen Cup ដំណាក់​កាល​ទី​៤ ​មាន​៣​គូ​ប្រកួត​គ្នា​ល្ងាច​នេះ

  • 2017-09-13 02:26:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់ Hun Sen Cup ​ដំណាក់​កាល​ទី​៤ ​ជើង​ទី​២​នៅ​ល្ងាច​នេះ នឹង​មាន​ការ​ប្រកួត​៣​គូ​រួម​មាន ខេត្ត​ស្វាយ​រៀង​ប៉ះ​ណាហ្គាវើល ​ក្រុម​អគ្គីសនី​កម្ពុជា ប៉ះ​ Cambodia Tiger ​និង​ខេត្ត​ឧត្តរ​មាន​ន័យ​ប៉ះ​ក្រុម​បឹង​កេត។

ការ​ពិត​ទៅ ​ត្រូវ​មាន​៤​គូ​ប្រកួត​គ្នា​នៅ​ល្ងាច​នេះ ប៉ុន្តែ​ដោយសារ​តែ​ស្ទឹង​​ត្រែង​ចុះ​ចាញ់​ក្រុម​ការពារជាតិ ទើប​បណ្ដាល​ឱ្យ​សល់​តែ​៣​គូ​តែ​ម្ដង​ទៅ។ បើ​តាម​លោក​គ្រូ​ សុខ​ សំអាត​ ​បាន​សរសេរ​ថា ៖«ការ​ជួប​គ្នា​ជើង​ទី​​២​ ថ្ងៃ​១៣ /៩​/​២០១៧​ (ស្ទឹងត្រែង​vs​ក្លឹប​ការពារ​ជាតិ) និយាយ​ឲ្យ​ខ្លី​ត្រូវ​បាន​ឆា​ចោល​ហើយ​ដោយ​សា​ទីលាន​ខូច។ខ្ញុំ​សុំទោស​ចំពោះ​កីឡាករ​ទាំង​អស់​ដែល​ធ្វើ​​ឲ្យ​ខាត​ពេល​វេលា​ប្អូនៗ​ តែ​ខ្ញុំ​ក៏​ខាត​ពេល​ដូច​ប្អូន​ៗ​ដែរ។ ហើយ​អាវ​ថ្មី​នេះ​ គិត​ថា​ការ​ប្រកួត​ចប់​ទើប​យក​លុយ​​ឲ្យ​ តែ​ការ​គិត​មិន​ដូច​ការ​គូរ​មែន។ ប្រហែល​វា​ជា​កម្ម​របស់​ខ្ញុំ​និង​ប្អូន​ៗ​ហើយ​។ ខ្ញុំ​សូម​អរគុណ​ទឹក​ចិត្ត​ប្អូន​ខ្លាំង​ណាស់​ ហើយ​អរគុណ​ពេល​វេលា​ដែល​ធ្វើ​​ឲ្យ​យើង​ស្គាល់​ និង​រាប់​អាន​គ្នា​។ សុំទោស»។

ចំពោះ​លទ្ធផល​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម​បឹត​កេត​បាន​យក​ឈ្នះ​លើ​ក្រុម​ឧត្តរមាន​ជ័យ​ក្នុង​លទ្ធផល ១៤-១ ​ក្រុម​អគ្គីសនី​កម្ពុជា​យក​ឈ្នះ​លើ​ក្រុម Cam-Tiger ​ក្នុង​លទ្ធផល ៣-០ ​និង​ក្រុម​ណាហ្គាវើល​យក​ឈ្នះ​លើ​ក្រុម​ស្វាយ​រៀង ១៤-០៕

អត្ថបទ៖ មុន្នីរម្យ