រដ្ឋាករ​ទឹក​ក្រុងភ្នំពេញ ​ផ្ដល់​ជម្រើស២​ ជាសំណង​ដល់​អតិថិជន​

  • 2017-09-13 03:01:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាករ​ទឹកស្វយ័ត​ក្រុងភ្នំពេញ​ បានចេញ​សេចក្ដី​ប្រកាស​ពីការ​ផ្ដល់​សំណង​ជូនអតិថិជន​នៅរាជ​ធានីភ្នំពេញ​ និង​ទីក្រុងតាខ្មៅ​តាមវិធី​គណនា​ទូទាត់​សង​ចំនួនពីរ​ជម្រើស​។ តាម​សេចក្ដី​ប្រកាស ​ប្រាក់ថ្លៃ​ទឹក​លម្អៀង​នឹង​ផ្ដល់ជូន​អតិថិជន​វិញ​ ដូចខាង​ក្រោម​៖

ជម្រើស​ទី១.​ ​អតិថិជន​អាចអញ្ជើញ​មកទទួល​សាច់ប្រាក់​នោះដោយ​ផ្ទាល់​ នៅ​បញ្ជរ​បេឡា​ទទួលប្រាក់​ណាមួយ​របស់រដ្ឋាករ​ស្វយ័ត​ក្រុងភ្នំពេញ​ រៀងរាល់​ថ្ងៃធ្វើការ​ពីម៉ោង​ ០៨ព្រឹក​ ដល់ម៉ោង ៤ល្ងាច​។

ជម្រើសទី២.​ ​ក្នុងករណី​អតិថិជន​មិន​បានមក​ទទួល​ទឹកប្រាក់លម្អៀង ​រដ្ឋាករ​ទឹកស្វយ័ត​ក្រុងភ្នំពេញ​នឹងកាត់​កងទឹក​ប្រាក់​លម្អៀង​នេះ​ ជាមួយ​ថ្លៃប្រើប្រាស់​ទឹក​វិក្កយបត្រ​បន្ទាប់​។

សម្រាប់​ពត៌មាន​លម្អិត​ សូមទំនាក់​ទំនងលេខ​ទូរស័ព្ទ​ 023 430 541​ រៀងរាល់​ថ្ងៃ​ធ្វើការ​។ ដើម្បីលម្អិត​បន្ថែម​ សូមអាន​សេចក្ដី​ប្រកាស​ខាង​ក្រោម​នេះ​៖

អត្ថបទ៖ ស៊ិន សាវ៉េត