iPhone X មិន​មែន​អាន​ថា​ "អាយ​ហ្វូន អិច​" ទេ!

  • 2017-09-13 06:12:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​ iPhone X ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ដោយ​សារ​មាន​ការ​រចនា​រូបរាង​ខុស​ប្លែក​ពី iPhone មុនៗ​ស្ទើរ​តែ​ទាំង​ស្រុង។ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​​​​អក្សរ​ជា​ឈ្មោះ​តំណាង​ទៀត​ផង ដែល​ iPhoneកន្លង​មក​ លេខ​សម្រាប់​ជា​ឈ្មោះ​តំណាង។

ចំពោះ​ iPhone X នេះ​ដែរ​​ច្បាស់​ជា​មាន​មហាជន​មួយ​ចំនួន​អាន​ថា​ "អាយ​ហ្វូន​ អិច” ជា​មិន​ខាន​ឡើយ។ តែ​តាម​ពិត​ទៅ​ក្រុមហ៊ុន​ Apple បាន​អាន​​ iPhone X ​នេះ​ថា​ "អាយ​ហ្វូន​ ធេន” (iPhone Ten) ព្រោះ​ X ក្នុង​លេខ​រ៉ូម៉ាំង​តំណាង​ឲ្យ​លេខ​ ១០។ មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​គេ​បង្កើត​ឈ្មោះ​ iPhone X នេះ​ឡើង​ ក៏​ដោយ​​សារ​តែ​ឆ្នាំ​នេះ​ជា​គម្រប់​ខួប​ ១០ ឆ្នាំ​នៃ​ការ​ចាប់​កំណើត​របស់​ iPhone។

​​​ការ​ប្រើ​ឈ្មោះ​ iPhone X នេះ​ដែរ​ក៏​​​​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​ iPhone X ​អាច​ជា​ទូរសព្ទ​ស៊េរី​ខ្ពស់​ជាង​ iPhone 8/8 Plus ដោយ​មិន​បាច់​​លុប​បំបាត់​ចោល​​ឈ្មោះ​ iPhone 10 ព្រោះ​ថា​​មនុស្ស​ភាគ​ច្រើន​ច្បាស់​ជា​ហៅ​វា​ថា​ iPhone X ជា​ជាង iPhone Ten។ ដូច​នេះ​ iPhone ជំនាន់​បន្ទាប់​អាច​នឹង​មាន​ឈ្មោះ​ថា​ iPhone 8s, iPhone 9 ឬ iPhone 10 ក៏​ថា​បាន៕​​

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម