ផលិតកម្មធំ SM ចំណាយប្រាក់ ៩០លានដុល្លារ ដើម្បីធ្វើស្ថានសួគ៌ K-Pop!
- 2017-09-13 05:01:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតកម្មធំ SM ចំណាយប្រាក់ ៩០លានដុល្លារ ដើម្បីធ្វើស្ថានសួគ៌ K-Pop!
ចន្លោះមិនឃើញ
គម្រោងចុងក្រោយរបស់ផលិតកម្មយក្សរបស់កូរ៉េ SM បានចាប់ផ្ដើមបើកដំណើរការសាងសង់អគារ Changwon SMTown ហើយ (ពីមុនជា Changwon Culture Complex Town)។
គម្រោងសាងសង់មួយនេះ គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២០ ហើយបើតាមអភិបាលក្រុង Changwon លោក Ahn Sang Soo បាននិយាយពីអត្ថន័យជ្រាលជ្រៅកម្រិតណាចំពោះទីក្រុង នៅពេលគម្រោងដែលចំណាយទឹកប្រាក់ ១០១ប៊ីលានវ៉ុន (ប្រហែល ៨៩,៩២លានដុល្លារ) មួយនេះមានវត្តមានក្នុងទីក្រុង។
“វាគឺជាថ្ងៃដ៏មានន័យបំផុត ដែលគម្រោងថ្មីអស្ចារ្យមួយទៀត នឹងលេចរូបរាងឡើងក្នុងទីក្រុង Changwon។ ទិសដៅរបស់ទីក្រុង គឺចង់ក្លាយជាទីក្រុងនៃសិល្បៈ និងវប្បធម៌ ហើយពេលនេះយើងកាន់តែខិតជិតដល់អ្វីដែលយើងចង់បានហើយ។ ជាមួយការចូលរួមសហការរបស់ផលិតកម្ម SM បានធ្វើឲ្យទីក្រុង Changwon បានក្លាយជាមជ្ឈមណ្ឌលវប្បធម៌មួយរបស់កូរ៉េ”។ នេះបើតាមសម្ដីរបស់លោកអភិបាលក្រុង។
ដោយឡែកចំពោះ ក្រុមហ៊ុន SM នឹងបន្ថែមសាលមហោស្រពធំមួយទៀតដែរ សម្រាប់សិល្បករ-សិល្បការិនី ពេលដែលមានកម្មវិធីជួបជុំអ្នកគាំទ្ររបស់ខ្លួនទាំងអស់ ក៏ដូចជាទុកប្រារព្ធកម្មវិធីផ្សេងៗផងដែរ។ អ្វីដែលពិសេសជាងនេះទៀត ក្រុមហ៊ុននេះក៏គ្រោងរៀបចំបន្ទប់សណ្ឋាគារ ២ជាន់ដែរ ដើម្បីឲ្យភ្ញៀវដែលទោកម្សាន្តនៅទីនោះ ទទួលបានបទពិសោធន៍ពីវប្បធម៌កូរ៉េ។
សរុបសេចក្ដីមក អ្វីៗគ្រប់យ៉ាង ត្រូវបានគិតគូរ និងរៀបចំយ៉ាងឥតខ្ចោះ ដើម្បីបើកឱកាសឲ្យភ្ញៀវទេសចរបានស្គាល់ និងបានលម្ហែអារម្មណ៍ សប្បាយរីករាយជាមួយវប្បធម៌ ជាពិសេសវិស័យសិល្បៈកូរ៉េ (K-Pop)។ ម្យ៉ាងទីកន្លែងនេះ នឹងក្លាយជាស្ថានសួគ៌ក្រោមមេឃថ្មីមួយទៀតប្រចាំតំបន់ ហើយរឹតតែត្រូវប៉ាន់អ្នកគាំទ្រវិស័យ K-Pop ព្រោះថា តារាល្បីៗប្រចាំផលិតកម្ម SM ក៏អាចស្នាក់នៅសណ្ឋាគារនោះដែរ៕