អង្គការ​សហប្រជាជាតិ​ ​ស្នើ​ឲ្យ​ ​Drone​ ​ទាំង​អស់​មាន​អត្តសញ្ញាណប័ណ្ណ

  • 2017-09-13 08:45:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របជា​មួយ​ភាព​លូតលាស់​នៃ​បច្ចេកវិទ្យា​ ​និង​កំណើន​​ក្នុង​ការ​ប្រើប្រាស់​យាន​ហោះ​ប្រភេទ​ ​Drone​ ​អង្គការ​សហប្រជាជាតិ​ ​បាន​ស្នើ​ឲ្យ​រាល់​ឧបករណ៍​ប្រភេទ​នេះ​ត្រូវ​ចុះ​ឈ្មោះ​ដើម្បី​កំណត់​អត្តសញ្ញាណ​នៃ​យាន​ ​និង​អ្នក​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ។

អ្នក​គ្រប់គ្រង​គម្រោង​នេះ​ ​គឺ​អង្គ​អាកាសចរណ៍ស៊ីវិល​អន្តរជាតិ​ ​ICAO​ ​(International Civil Aviation Organization)​ ​ដែល​ជា​ភ្នាក់​ងារ​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​រក្សា​សុវត្ថិភាព​ ​និង​ត្រួត​ពិនិត្យ​ស្តង់ដារ​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្លូវ​អាកាស​តាម​បណ្ដា​ប្រទេស​ប្រមាណ​ ​១៩១​ ​ជុំវិញ​ពិភពលោក

ចំពោះ​ការ​កំណត់​ឲ្យ​រាល់​ ​Drone​ ​ទាំង​អស់​ត្រូវ​មាន​អត្តសញ្ញា​ច្បាស់​លាស់​ ​ព្រោះ​ឧបករណ៍​ប្រភេទ​នេះ​ត្រូវ​គេ​រាប់​បញ្ចូល​ជា​មធ្យោបាយ​ហោះហើរ​មួយ​ប្រភេទ​ដែល​មាន​សមត្ថភាព​ច្រើន​ ​ទាំង​ការ​ដឹក​ជញ្ជូន​ទំនិញ​ ​ចាប់​រូបភាព​ ​និង​ថត​វីដេអូ​ពី​លើ​អាកាស​បាន​យ៉ាង​ច្បាស់​ ​ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​ខ្លាច​អ្នក​បញ្ជា​ ​Drone​ ​ប្រើប្រាស់​លើ​ផ្លូវ​អវិជ្ជមាន។

ទន្ទឹម​ការ​កំណត់​ថ្មី​នេះ​ ​តំបន់​អឺរ៉ុប​ ​អាមេរិក​ ​និង​ចិន​ ​គឺ​មាន​ស្តង់ដារ​ ​Drone​ ​ផ្សេង​ៗ​គ្នា​ ​ដូច​នេះ​សម្រាប់​រាល់​ការ​ផលិត​ ​Drone​ ​ដើម្បី​អាច​ហោះហើរ​តាម​តំបន់​ទាំង​ ​៣​ ​នេះ​ ​គឺ​ត្រូវ​ផលិត​ឲ្យ​ស្រប​តាម​ស្តង់ដារ​ផ្សេងៗ​ ​ដែល​ការ​ធ្វើ​នេះ​ក៏​ដើម្បី​ដាក់​សម្ពាធ​ដល់​ការ​ចរាចរណ៍​ទិញ​លក់​ ​Drone​ ​មិន​ឲ្យ​រីក​លឿន​ផង​ដែរ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ រដ្ឋ