ទៅ​ទិញ iPhone 5s ប្រយ័ត្ន​​ទិញ​បាន iPhone 5 ធម្មតា

  • 2017-09-13 07:43:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នរណា​ក៏​ដឹង​ iPhone 5s ពុំ​មាន​ម៉ាស៊ីន​ថ្មី​ចេញ​ពី Apple មក​លក់​ចែកចាយ​ដូច​ iPhone 7/7 Plus ទៀត​នោះ​ទេ។ បើ​មាន​ក្នុង​ប្រអប់​ក៏​សុទ្ធ​សឹង​តែ​ជា​ម៉ាស៊ីន​ដំឡើង​ថ្មី ប៉ុន្តែ​អាច​មាន​រឿង​ភ័ន្ត​ច្រឡំ​ បើ​ពុំ​បាន​ពិនិត្យ​ដិតដល់​នៅ​ពេល​ទៅ​ទិញ iPhone 5s។

បច្ចុប្បន្ន​ទីផ្សារ​ក្នុង​ស្រុក គេ​មាន​ប្ដូរ​សំបក​ iPhone 5 ឡើង iPhone 5s ដែល​តួ​ខ្លួន​ដូច​គ្នា​សឹង ១០០ ភាគរយ ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​សម្គាល់​តាម​រយៈ​គ្រាប់ Flash DualLED និង​សំបក​ពណ៌​មាស​ដែល​មាន​លើ iPhone 5s។ វិធី​តែ​ម្យ៉ាង​គត់ អាច​បែងចែក​ឲ្យ​ដាច់​រវាង​ម៉ូដែល​ទាំង ២ ​ចូល​ទៅ​កាន់ Settings អូស​មក​ក្រោម​មើល​ត្រង់​កន្លែង Touch ID&Passcode បើ​មាន​ពាក្យ​បែប​នេះ ហើយ​​អ្នក​អាច​ស្កេន​ខ្ចៅ​ដៃ​បាន នោះ ១០០ ភាគរយ ជា iPhone 5s ប៉ុន្តែ​បើ​មិន​អាច​ស្កេន​ខ្ចៅដៃ​បាន​និង​សរសេរ​ត្រឹម Passcode នោះ​ជា iPhone 5 ធម្មតា​ទេ។

ខណៈ​តម្លៃ​ជា​ធម្មតា​ម៉ាស៊ីន​ដំឡើង​ម៉ូដែល​ទាំង ២ ខុស​គ្នា​ប្រហែល ៥០ ទៅ ៧០ ដុល្លារ បែប​នេះ​​អ្នក​គួរ​តែ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​រាល់​ពេល​ទៅ​ទិញ។

អត្ថបទ៖ កៅ រក្សា

អត្ថបទពេញនិយម