តិចនិក​ ​៣​ ​យ៉ាង​ ​ជួយ​ថត​រូប​សុនខ​ឲ្យ​មើល​ទៅ​កាន់​តែ​ស្រលាញ់​ខ្លាំង

  • 2017-09-12 02:58:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ដែល​មាន​សត្វ​ចិញ្ចឹម​ ​ពិសេស​សុនខ​ជា​ធម្មតា​អាច​មាន​ការ​ពិបាក​សម្រាប់​ការ​ថត​រូបភាព​ជា​ទី​ស្រលាញ់​របស់​ពួក​វា​ដើម្បី​ឲ្យ​មើល​មក​ស្អាត​។ ដូច​នេះ​ ​អ្នក​អាច​សាកល្បង​នូវ​គន្លឹះ​ទាំង​បី​ខាងក្រោម​បាន​ សម្រាប់​ការ​ថត​រូបភាព​សត្វ​ចិញ្ចឹម​របស់​អ្នក​ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ទាក់ទាញ៖

១. ចំណាយ​លើ​សត្វ​ចិញ្ចឹម

គន្លឹះ​ដំបូង​នេះ​ងាយស្រួល​ ប៉ុន្តែ​សំខាន់​ណាស់​។ អ្នក​គួរ​ឲ្យ​ពួកវា​មាន​អារម្មណ៍​ស្រួល​ និង​ស៊ាំ​ជា​មួយ​នឹង​កាមេរ៉ា​ដោយ​ការ​ឲ្យ​ចំណី​ជា​ដើម​។ អ្នក​ធ្វើ​ការ​ចង់​បាន​អត្ថប្រយោជន៍​ ពួកវា​ក៏​ដូចគ្នា​ដែរ​។

២. រៀបចំ​បង្ហាញ​សត្វ​ចិញ្ចឹម​អ្នក

វា​ជា​ចំណុច​ល្អ​ ​ប្រសិនបើ​អ្នក​មាន​ជំនួយ​ការ​សម្រាប់​រៀបចំ​សត្វ​ចិញ្ចឹម​របស់​អ្នក​ដើម្បី​បង្ហាញ​ពី​អ្វី​មួយ​ ​ហើយ​អ្នក​ជា​អ្នក​កាន់​កាមេរ៉ា​ដើម្បី​ផ្ដិត​យក​រូបភាព​នោះ​។ អ្នក​អាច​ប្រើ​បូ​ ​និង​សំលៀក​បំពាក់​លើ​សត្វ​ចិញ្ចឹម​អ្នក​ផង​ដែរ​ បើ​អ្នក​ចង់​បាន​បែប​នោះ​។

៣. មាន​គំនិត​ច្នៃ​ប្រឌិត

ភាគច្រើន​អ្នក​អាច​ធ្វើ​ឲ្យ​សត្វ​ចិញ្ចឹម​អ្នក​សើច​ដោយ​ប្រើប្រាស់​ Noise maker។ វា​ក៏​ធ្វើ​ឲ្យ​វា​ងាក​ក្បាល​ និង​បក់​ស្លឹក​ត្រចៀក​ផង​ដែរ​។ ចងចាំ​ថា​ ឆ្កែ​ដែល​មាន​សកម្មភាព​ ​គឺ​វា​សប្បាយ​រីករាយ​ ដូច្នេះ​ប្រសិនបើ​ Noise maker មិន​ដំណើរការ​នោះ​ទេ​ អ្នក​អាច​នាំ​វា​ដើរ​ ឬ​រត់​លេង​មួយ​ភ្លែត​បាន​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ thelist   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទថ្មី