ហេតុអ្វី​បាន​ជា​ការ​ថត​រូប​ ​Portraits​ ​ចាំបាច់​ប្រើ​ ​Lens​ ​70-200mm?

  • 2017-09-12 02:25:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ចំណុច​ជា​ច្រើន​ដើម្បី​ពិចារណា​ ពេល​ថត​យក​ Subjects ដូចជា​ ពន្លឺ​ ការ​បង្ហាញ​អារម្មណ៍​ សាច់រឿង​ជា​ដើម​។ មុន​ពេល​អ្នក​ចាប់ផ្ដើម​ ​អ្នក​ប្រហែល​ជា​ត្រូវ​ការ​ដឹង​នូវ​ប្រភេទ​ Lens ដែល​ប្រើប្រាស់​ឲ្យ​សម​នឹង​ទិដ្ឋភាព​ និង​ស្ថាន​ភាព​។ ការ​ចាប់​យក​ Subject ជា​មួយ​នឹង​ Wide angle lens អាច​ឲ្យ​អ្នក​ប្រាប់​ពី​សាច់​រឿង​ ឬ​ទិដ្ឋភាព​បាន​ធំ​ទូលាយ​។ ប្រសិនបើ​អ្នក​ចង់​បង្ហាញ​ពី​មនុស្ស​ម្នាក់​ដែល​មាន​ប្រតិកម្ម​ ឬ​បង្ហាញ​អារម្មណ៍​លើ​អ្វី​ដែល​នៅ​ជុំវិញ​ អ្នក​អាច​ប្រើប្រាស់​ Lens នេះ​បាន​។

សម្រាប់​ Wide angle lens អ្នក​អាច​ជួប​បញ្ហា​ខ្លះ​ពេល​ថតរូប​មុខ​ ឬ​ក្បាល​នរណា​ម្នាក់​ រូបភាព​នឹង​មាន​លក្ខណៈ​ទាញ​រីក​ដើម្បី​ឲ្យ​មើល​ទៅ​ធំ​ទូលាយ​ ម្យ៉ាង​ទៀត​មនុស្ស​ជា​ច្រើន​មិន​ចង់​ឃើញ​រូប​ពួកគេ​បែប​នេះ​នោះ​ទេ​។

ប្រសិនបើ​អ្នក​ចង់​បាន​រូបភាព​ដែល​មាន​សមាមាត្រ​មុខ​ស្អាត​ និង​ត្រឹមត្រូវ​ អ្នក​គួរ​ពិចារណា​ក្នុង​ការ​ថត​ជា​មួយ​នឹង​ Telephoto lens ដែល​អាច​ជា​ប្រភេទ​ ​70-200mm f/2.8​ ​ជា​ដើម​។

មាន​ហេតុផល​ដែល​ជា​គន្លឹះ​មួយ​ចំនួន​ទៅ​លើ​ការ​ថតរូប​លក្ខណៈ​ Portrait ជា​មួយ​នឹង​ Telephoto lens ដើម្បី​បង្កើត​លទ្ធផល​ឲ្យ​បាន​ល្អ​ប្រសើរ​ ហើយ​ម្យ៉ាង​ទៀត​វា​ក៏​ផ្ដល់​ឲ្យ​អ្នក​នូវ​រូបរាង​ផ្ទៃ​មុខ​បាន​កាន់​តែ​ត្រឹមត្រូវ​ផង​ដែរ​។

Aperture f/2.8​ ​បង្កើត​នូវ​ Depth of field​ ​ដ៏​អស្ចារ្យ​  ដែល​មាន​ព្រាល​លើ​ផ្ទៃ​ខាងក្រោយ​ ​ហើយ​ធ្វើ​ឲ្យ​ Subject មាន​ការ​ Focus បាន​ល្អ​ បើ​ប្រៀបធៀប​នឹង​ Kit lens ជា​មួយ​នឹង​ Aperture settings តូច​ដែល​ធ្វើ​ឲ្យ​ផ្ទៃ​ខាងក្រោយ​មាន​ការ​ Focus ច្រើន។ Aperture ទំហំ​ធំ​របស់​ Telephoto lens ក៏​អាច​ឲ្យ​ពន្លឺ​បន្ថែម​ចូល​ ដែល​ល្អ​សម្រាប់​ការ​ថតរូប​ក្រោម​លក្ខខណ្ឌ​មាន​ពន្លឺ​ទាប​។

ម្យ៉ាងទៀត​កាល​ដែល​អាច​ Zoom បាន​ក៏​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ថត​ពី​ចម្ងាយ​ ​ពេល​អ្នក​ថតរូប​លក្ខណៈ​ Portrait នរណា​ម្នាក់​។ អ្នក​ថតរូប​មួយ​ចំនួន​ពេញ​ចិត្ត​ធ្វើការ​ជា​មួយ​នឹង​ Subject នៅ​ជិត​ ខណៈ​មួយ​ចំនួន​ទៀត​ចូលចិត្ត​ថតរូប​ពី​ចម្ងាយ​បន្តិច​។ ចងចាំ​ថា​ ប្រសិនបើ​អ្នក​ថតរូប​ពេល​ដំណើរ​កម្សាន្ត​ ហើយ​ចង់​ថត​ដោយ​លាក់លៀម​ អ្នក​អាច​ប្រើប្រាស់​ Telephoto ដើម្បី​ចាប់​យក​រូបភាព​។ វា​អាច​មាន​ការ​ពិបាក​ក្នុង​ការ​ថត​លក្ខណៈ​បែប​នេះ​ជា​មួយ​នឹង​ Focal length lens ខ្លី​ ព្រោះ​អ្នក​ត្រូវ​ការ​ទៅ​ជិត​។ ជា​រួម​ ប្រសិនបើ​អ្នក​ចង់​ចាប់​យក​រូបភាព​លក្ខណៈ​ Portrait គ្រប់​ពេល​ អាច​សាកល្បង​ Telephoto lens បាន​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Huffingtonpost   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទថ្មី