ជើងខ្លាំងជាច្រើនចេញមុខប្រកាស ការ Jailbreak ជិតដល់ពេលក្សិណក្ស័យហើយ
- 2017-09-11 22:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងខ្លាំងជាច្រើនចេញមុខប្រកាស ការ Jailbreak ជិតដល់ពេលក្សិណក្ស័យហើយ
ចន្លោះមិនឃើញ
ការហែកគុកឬ Jailbreak ទូរសព្ទ iPhone ត្រូវបានបញ្ចប់ជាផ្លូវការ។ នេះបើយោងតាមការលើកឡើងរបស់អ្នកត្រួសត្រាយផ្លូវ Jailbreak ដំបូងបង្អស់ជាច្រើនរូប។
ក្រុមការងារ Motherborad បានសាកសួរជើងខ្លាំងខាងហែកគុកលោក Nicholas Allegra, Michael Wang និងអ្នកបង្កើត Cydia លោក Jay Freeman។
Allegra បានថ្លែងប្រាប់៖ "ខ្ញុំមានអារម្មណ៍ថាការ Jailbreak ត្រូវបានបញ្ចប់ត្រឹមចំណុចនេះហើយ"។
និយាយជាសាធារណៈ លោកបានលើកឡើងថា ពពួក iOS ជំនាន់ដំបូង ជារឿងងាយស្រួលសម្រាប់ក្រុម Hacker។ iPhone មានការកំណត់ពី Apple ដោយគ្មានសូម្បី App Store និងការដំឡើងកម្មវិធីពីខាងក្រៅ ដែលមិនខុសពីទូរសព្ទមានហ្គេមពស់តែមួយមុខនោះឡើយ។
ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ Apple បានពង្រឹងខ្លាំងឡើងលើប្រព័ន្ធសុវត្ថិភាព។ ពួកគេបានប្រកាសផ្ដល់ប្រាក់រង្វាន់រហូតដល់ ១ លានដុល្លារសម្រាប់អ្នកដែលអាចរកឃើញចន្លោះប្រហោងនៃ iOS ថ្មី។ ហើយជារៀងរាល់ឆ្នាំ ក្រុមស្រាវជ្រាវប្រព័ន្ធសុវត្ថិភាព iPhone បានបង្កើនចំណូលរាប់លានដុល្លារលើវិស័យនេះ។
ជុំវិញរឿងរ៉ាវនេះ ស្ថាបនិក Cydia លោក Freeman បាននិយាយថា "តើអ្នកនឹងទទួលបានអ្វីនៅទីបញ្ចប់?” ទន្ទឹមមនុស្សដែល Jailbreak ឧបករណ៍ខ្លួនក៏កាន់តែមានតិចទៅៗ ជាកត្តាធ្វើឲ្យ Developer អ្នកបង្កើត Tweak ឬ Theme មិនបានសម្លឹងចាប់អារម្មណ៍ខ្លាំងលើគោលដៅមួយនោះ។