Google បញ្ចេញតួរលេខពីការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន

  • 2017-09-13 12:40:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google បញ្ចេញរបាយការណ៍នៃតួរលេខប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនសម្រាប់ខែកញ្ញានេះ ។

Google

បើក្រឡេកមើលដ្យាក្រាមមួយភ្លែតយើងនឹងឃើញថា ប្រព័ន្ធប្រតិបត្តិការជំនាន់ទី ៧ Nougat មានចំនួន ១៥,៨%ដោយ កើនឡើងតិចតួចដែលកាលពីខែមុនមាន ១៣,៥% ។ ដោយឡែកប្រព័ន្ធប្រតិបត្តិការជំនាន់ទី ៦ Marshmallow ប្រតិបត្តិការដូចកាលពីខែមុនខណៈប្រព័ន្ធប្រតិបត្តិការមុនៗធ្លាក់ចុះបន្តបន្ទាប់ដូចជា Lollipop ធ្លាក់ចុះ ០,៤% KitKat ធ្លាក់ចុះ ១% ។ រីឯGingerbread និង Ice Cream Sandwich ធ្លាក់ចុះ ០,១% ។ ហើយJelly Bean ក៏ធ្លាក់ចុះដែរ ។

យ៉ាងណាមិញប្រព័ន្ធប្រតិបត្តិការជំនាន់ទី ៨ ចុងក្រោយគេបង្អស់គឺ Oreo OS ដែលប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែមុនមិនទាន់មានភាគរយនៅលើតារាងនៅឡើយទេមានន័យថា វានៅមានចំនួនតិចជាង ០,១% ដដែល ៕

ប្រភព៖ GSMarena   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី