ថ្ងៃ​ទី​ ៤ តុលា គូ​ប្រជែង​​កម្លាំងខ្លាំងរបស់ iPhone X និង Note 8 នឹង​បង្ហាញ​ខ្លួន

  • 2017-09-14 02:19:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ផ្ទាំង​ផ្សព្វផ្សាយ​មួយ​​របស់​ Google ​បាន​លេច​ឡើង​នៅ​ទីក្រុង​ Boston សហរដ្ឋអាមេរិក​ ដែល​អាច​ឲ្យ​គេ​ស្មាន​ដឹង​ថា​ Google Pixel 2 និង Pixel XL 2 នឹង​បង្ហាញ​ខ្លួន​ពេល​ណា។

នៅ​ពី​ក្រោម​​អក្សរ​ថា​ "Ask more of your phone” គេ​ឃើញ​មាន​​​កាល​បរិច្ឆេទ​​ដែល​ចំ​ថ្ងៃ​ទី​ ៤ ខែ​តុលា​ ​ដែល​នេះ​ហើយ​ជា​កាលបរិច្ឆេទ​នៃ​ការ​ប្រកាស​ចេញ​ស្មាតហ្វូន​កំពូល​ទាំង​ពីរ​ម៉ូដែល​របស់​ Google។ ចំពោះ​ Pixel 2 ​មាន​ដំណឹង​ផ្សាយ​ថា​ផលិត​ដោយ​ក្រុមហ៊ុន​ HTC ហើយ​រំពឹង​ថា​មាន​បំពាក់​អេក្រង់​ ៥ អ៊ីញ​, ប្រើ​បន្ទះ​ឈីប​ Snapdragon 835, RAM ទំហំ​ ៤ GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤ GB និង ១២៨ GB ហើយ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Oreo 8.1។

រូបភាពតំណាង Pixel XL 2

ចំពោះ​ Pixel XL 2 វិញ​ជា​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ ដោយ​រំពឹង​ថា​នឹង​មាន​រចនាបថ​ផ្នែក​ខាង​មុខ​​​ជា​ Bezel-Less (មាន​ស៊ុម​អេក្រង់​រាង​ស្ដើង), មាន​អេក្រង់​ធំ​ជាង​ Pixel 2 ហើយ​មាន​លក្ខណៈ​សម្បត្តិ​គ្រឿង​ក្នុង​ដូច​គ្នា៕ ​​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី