តារា​ ១១ ដួង ធ្លាប់​គេង​​ជាមួយនារី​រកស៊ី​ផ្លូវ​ភេទ

  • 2015-01-14 03:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិភព​សិល្បៈ ពាក្យ​ចចាមអារ៉ាម​​លើ​ក្រុម​តារា តែង​តែ​កើត​មាន​មិន​ចេះ​ចប់​មិន​ចេះ​ហើយ រហូត​តារា​ខ្លះបង្ខំ​ចិត្ត​​ចេញ​មុខ​មក​បំភ្លឺ ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ។ ទោះបីជា​យ៉ាងណា ពាក្យ​ចចាមអារ៉ាម​ទាំងនោះ ក៏​អាច​ជា​រឿង​ពិត​ដែរ ដែល​មិន​ខុស​អ្វី​ទៅ​នឹង​តារា​ទាំងនេះ។ រឿងខ្លះរបស់​ពួកគេ​ ​គឺកើត​​ចេញ​ពី​ភាព​ស្រពិចស្រពិល តែ​ដល់​គេ​ស៊ើប​ឱ្យ​ដិតដល់ អ្វី​ទាំងនោះ​ជា​ការពិត។ តារា​១១​រូប​ខាងក្រោម​នេះ ត្រូវ​​គេ​រក​ឃើញ​ថា បាន​​​ប្រើ​លុយ​ជួល​នារី​រកស៊ី មក​​រួម​មេត្រី​ជាមួយ។

១. Tiger Woods ក្នុង​ឆ្នាំ​ ២០០៩ តារា Hollywood នាង Michelle Braun បាន​រាយការណ៍​​រឿង​របស់​កីឡាករ​វាយ​កូន​ហ្គោល Tiger Woods ទៅ​កាន់​សារព័ត៌មាន The New York Post ថា បាន​ចេញ​ថ្លៃ​រួមភេទ ៦០ ០០០ដុល្លារ ទៅ​ឱ្យ​នារី​រកស៊ី​ចំនួន​បួន​នាក់។ នាង​បន្ត​ថា កីឡាករ​រូប​នេះ កម្រ​​រួមដំណេក​ជាមួយ​ស្រី​ម្នាក់​ណាស់ គឺ​បី​នាក់​ក្នុង​ពេល​តែ​មួយ។ ក្រៅ​ពី​នេះ Woods ក៏​មាន​​​ជាប់​ពាក់ព័ន្ធ​រឿង​ស្នេហា​ជាមួយ​ស្រី​ជា​ច្រើន​ទៀត​ដែរ។ ​​​

 

 

 

 

២. Eddie Murphy តារា​កំប្លែង Eddie Murphy ត្រូវ​ចាប់​ខ្លួន​ក្នុង​ឆ្នាំ​១៩៩៧ ពី​បទ​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ជាមួយ​បុរស​កែ​ភេទ Kenneth Seiuli។ ​​

 

 

 

៣. Hugh Grant ក្នុង​ឆ្នាំ​១៩៩៥ តារា​សម្ដែង​ប្រុស Hugh Grant ត្រូវ​ប៉ូលិស​ទីក្រុង Los Angeles ចាប់​ខ្លួន ក្រោយ​រក​ឃើញ​ថា លោក​ទទួល​បាន​ការសម្រេច​កាម​តាម​មាត់​ពី​នាង Divine Brown។ ​

 

 

 

៤. Danny Bonaduce Danny Bondauce ត្រូវ​ចាប់​ខ្លួន​ពី​បទ​វាយ​តប់ និង​លួច​របស់របរ បុរស​ប្ដូរ​ភេទ​ម្នាក់ ក្នុង​អំឡុង​ឆ្នាំ​១៩៩១ ។ សិល្បករ​រូប​នេះ​ត្រូវ​បាន​គេ​ស្រង់​សំដី​ថា៖ "ពេល​ខ្ញុំ​ទៅ​យក​គាត់ ខ្ញុំ​​គិត​ថា​គាត់​ជា​ស្រី​ទេ"។ ភ្លាមៗ​​ក្រោយ​ដឹង​ថា នារី​ដែល​ខ្លួន​ចង់​បាន​ទៅ​រួមភេទ​ជា​បុរស Bondauce បាន​ប្រើ​អំពើ​ហិង្សា​។ ​

 

​​

៥. Boy George កាល​ពី​ឆ្នាំ​២០០៩ តារា​ចម្រៀង​ញាក់កន្ត្រាក់​អារម្មណ៍​វ័យ៨០ឆ្នាំ Boy George ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃុំឃាំង​​ជំនិត​ឈ្មោះ Auden Carlsen និង​វាយ​ធ្វើបាប ដោយ​សារ​​ប្រឆាំង​នឹង​ឆន្ទៈ​របស់​លោក (បង្ខំឱ្យ​រួមភេទ) ។ ក្នុង​ករណី​នេះ George ត្រូវ​តុលាការ​​​កាត់ទោស​ឱ្យ​​ជាប់​គុក​១៥​ខែ។

 

 

៦. Jerry Springer ក្នុង​ឆ្នាំ​១៩៧៦ តារា​ចម្រៀង​អង់គ្លេស-អាមេរិក និង​ជា​ពិធី​ករ​ទូរទស្សន៍ លោក Jerry Springer ត្រូវ​គេ​បង្ខំ​ឱ្យ​លាលែង​​ពី​ការងារ ក្រោយ​​លោក​សារភាព​ថា បាន​ជួល​នារី​រកស៊ី​ម្នាក់​មក​ដេក​ជាមួយ។

 

 

 

៧. D’Angelo តារា​ចម្រៀង R&B D’Angelo ត្រូវ​ចាប់​ខ្លួន​ពី​បទ​សុំ​មន្ត្រី​អនុវត្តន៍​ច្បាប់​មួយ​រូប​​យ៉ាង​​សម្ងាត់ ដើម្បី​រួមភេទ​ជា​មួយ​នារី​រកស៊ី។ ​

 

 

៨. Jason Biggs ដើម្បី​បង្កើន​ចំណង​ស្នេហ៍​យូរអង្វែង ប្ដី​ប្រពន្ធ​ជនជាតិ​អាមេរិក Jason Biggs និង​ Jenny Mollen បាន​សម្រេច​ចិត្ត​ជួល​ស្រី​ពេស្យា Keisha ក្នុង​តម្លៃ​៦០០ដុល្លារ។ នាង Jenny បាន​បង្ហោះ​អត្ថបទ​មួយ​លើ​គេហទំព័រ Playboyថា៖ "ប្ដី​ខ្ញុំ​មាន​ប្រពន្ធ​ម្នាក់​ទៀត​ហើយ"។

 

 

 

៩. Vince Offer អ្នកនាំពាក្យ​ផ្នែក​ព័ត៌មាន​​ទូរទស្សន៍​ លោក Vince Offer ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៩ ពី​បទ​ឧក្រិដ្ឋកម្ម​លើ​នារី​ពេស្យា​​ Sasha Harris។ អ្នក​ទាំងពីរ​ត្រូវ​គេ​ស៊ើប​ដឹង​ថា បាន​ជួប​គ្នា​ក្នុង​ក្លឹប​រាត្រី ហើយ Vince ស្រុះស្រួល​ជាមួយគ្នា​ ក្នុង​តម្លៃខ្លួន​១០០០​ដុល្លារ។

 

 

១០. Eve បើ​យោង​តាម​អតីត​អ្នកនិពន្ធ​របស់ Eve បាន​ឱ្យ​ដឹង​ថា តារា​ចម្រៀង Rap នាង Eve បាន​ជួលនារី​រកស៊ីផ្លូវភេទ​ម្នាក់ ទៅ​សណ្ឋាគារ Miami របស់​នាង​ កាល​ពី​ឆ្នាំ​២០០៧។ ប៉ុន្តែ​តារា​រូប​នេះ​បាន​បដិសេធន៍ និង​ប្រាប់​​​ទៅ​កាន់​អ្នក​សារព័ត៌មាន AllHipHop ថា៖ "បើ​ខ្ញុំ​​ចង់​រួមភេទ​ជាមួយ​អ្នកណា​ម្នាក់ ខ្ញុំ​នឹង​មិនចាំចាប់​​ជួល​ស្រី​រក​ស៊ី​​ទៅ​នោះ​ទេ"។ នាងថែម​ទាំង​បាន​​អះអាង​ថា អតីត​អ្នកនិពន្ធ​ខាងលើ បាន​បង្ខូច​កេរ្តិ៍ឈ្មោះ​នាង ក្រោយ​ត្រូវ​​នាង​បណ្ដេញ​​ចេញ។ ​

 

 

 

១១. Jimmy Swaggart

ក្នុង​ឆ្នាំ​១៩៨៨ អ្នកនិពន្ធ​ជីវប្រវត្តិ​ ប្រចាំ​​ទូរទស្សន៍​មួយ លោក Jimmy Swaggart ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការងារ ក្រោយ​​គេ​ចាប់​បាន​ថា លោក​ប្រើ​ប្រាក់​ដើម្បី​​​​ដោះដូរ​នឹង​ការ​រួមភេទ​ ជាមួយ​នារី​រកស៊ី​​ Debra Murphree នៅ​ក្នុង​បន្ទប់​សណ្ឋាគារ និង​​រឿង​អាស្រូវ​ផ្លូវ​ភេទ​ជាច្រើន​ទៀត៕

 

 

 មើល​អត្ថបទ៖ ​​​ប៉ុណ្ណឹង! សម្រស់​​ភេទ​ទី​បី​​មក​ពី​ឡាវ អាច​ផ្ដួល​​ថៃ​បាន​អត់?

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Therichest

អត្ថបទថ្មី