PRUDENTIAL បើក​សាខា​ថ្មី​នៅ​សៀមរាប​ទៀត​ហើយ បន្ទាប់​ពី​លេច​មុខ​នៅ​បាត់ដំបង

  • 2017-09-14 09:11:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

PRUDENTIALបាន​ពង្រីក​សាខា​ថ្មី​របស់​ខ្លួន​នៅ​ខេត្ត​សៀមរាប ដើម្បី​ផ្ដល់​ផលិតផល និង​សេវា​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត ដោយ​ការ​សម្ពោធ​នេះ​មាន​ការ​ចូលរួម​ពី​ឯកឧត្ដម ទៀ សីហា អភិបាល​រង​ខេត្ត​សៀមរាប លោក អ៊ិន មាត្រា តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក David Nutman អគ្គនាយកPRUDENTIAL។

លោក David Nutman បាន​និយាយ​ថា​៖ "កម្មវិធី​ថ្ងៃ​នេះ គឺ​ជា​សក្ខីកម្ម​មួយ​ពី​ការ​ខិត​ខំ​ពង្រីក និង​ការ​ផ្ដល់​សេវា​ធានា​រ៉ាប់​រង​អាយុជីវិត ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត ហើយ​យើង​នឹង​ខិតខំ​ពង្រឹង​ការ​ផ្ដល់​សេវា និង​ផលិតផល​ដែល​ល្អ​ប្រសើរ​នៅ​ក្នុង​ខេត្ត​សៀមរាប"។

PRUDENTIAL នឹង​រៀបចំ​កម្មវិធី​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​សារៈសំខាន់​នៃ​ការ​កសាង​ផែនការ​ហិរញ្ញវត្ថុ​ឲ្យ​បាន​ល្អ​ប្រសើរ ក៏​ដូចជា​លើក​កម្ពស់​ការ​យល់ដឹង​ពី​សេវា​ធានា​រ៉ាប់រង​អាយុជីវិត។

អភិបាល​រង​ខេត្ត​សៀមរាប ឯកឧត្ដម ទៀ សីហា បាន​លើក​ឡើង​ថា​៖ "តាមរយៈ​ការ​វិនិយោគ​នេះ ខ្ញុំ​សង្ឃឹមថា ក្រុមហ៊ុន​នឹង​ចូលរួម​ប្រកួតប្រជែង​តម្លៃ​លើ​ទីផ្សារ​ប្រកបដោយ​សមធម៌ និង​ផ្ដល់​សេវាកម្ម​ជាច្រើន​ទៀត​តាម​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់ ព្រម​ទាំង​បាន​ផ្ដល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​របស់​យើង"។

លោក អ៊ិន មាត្រា តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​មាន​មតិ​ស្រដៀង​គ្នា​នេះ​ដែរ​ថា៖ "ការ​ពង្រីក​សាខា​ថ្មី​បន្ថែម​តាម​បណ្ដា​ខេត្ត គឺ​ជា​ភស្តុតាង​មួយ​ដែល​បញ្ជាក់​ពី​កិច្ច​ខិតខំ​របស់​ក្រុមហ៊ុន និង​ការ​សហការ​ជាមួយ​បញ្ញត្តិ​ករ​ធានា​រ៉ាប់រង អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ផ្ដល់​សេវាកម្ម​ធានា​រ៉ាប់​រង ឆ្ពោះ​ទៅ​ការ​សម្រេច និង​ដោះស្រាយ​សំណង​ទាន់​ពេល​ជូន​អតិថិជន"។

ការ​ពង្រីក​ការិយាល័យ​នេះ ក៏​នឹង​ជួយ​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​ដៃគូ​យុទ្ធសាស្ត្រ​របស់​ខ្លួន គឺ​ធនាគារ​អេស៊ីលីដា ដែល​ក្នុង​នោះ ផលិតផល​ធានា​រ៉ាប់​រង​អាយុជីវិត​របស់ PRUDENTIAL កំពុង​ផ្ដល់​ជូន​នៅ​តាម​សាខា អេស៊ីលីដា ជាង ១០០ កន្លែង​ទូទាំង​ប្រទេស។

ចង់​ដឹង​ច្បាស់​ពី​ការ​បើក​សាខា​ថ្មី​របស់ PRUDENTIAL សូម​មើល​វីដេអូ​ខាង​ក្រោម៖

ដោយ៖ វិទូ