iPhone 7 ​និង​ 7 Plus ​ពណ៌​ក្រហម​អស់​ស្តុក​ ក្រោយ​ចេញ​ iPhone 8, 8 Plus ​និង​ iPhone X

  • 2017-09-14 11:58:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 7 ​និង​ 7 Plus ​ពណ៌​ក្រហម​អស់​ស្តុក​ក្រោយ​ចេញ​ iPhone 8, 8 Plus ​និង​ iPhone X ឥឡូវ​នេះ​ iPhone 7 ​និង​ iPhone 7 Plus ​ពណ៌​ក្រហម​ដែល​ក្រុមហ៊ុន​ Apple ដែល​បាន​ប្រកាស​កាល​ពី​ខែ​មិនា​កន្លង​ទៅ ​លែង​មាន​ស្តុក​ហើយ​ក្រោយ​ iPhone 8, iPhone 8 Plus ​និង​ iPhone X​បង្ហាញ​រូប​រាង​ផ្លូវ​ការ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ។

iPhone 7 និង iPhone 7 Plus ពណ៌​ក្រហម​ដែល​ជា​ផលិត​ផល​សប្បុរសធម៌​រួម​ចំណែក​លុប​បំបាត់​វីរុស​ហ៊ីវ​ និង​ជំងឺ​អេដស៍​នៅ​តែ​មាន​លើ​វិបសាយ​លក់​រាយ​ដូចជា​ Best Buy ​និង​ Amazon ​តែ​ស្ដុក​មាន​កំណត់ ​ខណៈ​ឥវ៉ាន់​ថ្មី​នឹង​មិន​មាន​ឡើយ​ ។ ដោយឡែក iphone7 ​មាន​ពណ៌ខ្មៅ ​ខ្មៅ​រលោង​ ប្រាក់ ​មាស ​និង​ពណ៌​ផ្កាឈូក​ នៅ​មាន​ក្នុង​ស្ដុក​នៅ​ឡើយ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ