មិនធម្មតាទេ! ក្រៅ​ពី​កម្ពុជា​មាន​ប្រទេស​​៥​ទៀត​ក៏​ថត​រឿង "សិសិររដូវ​ក្នុង​បេះដូង" ដែរ!

  • 2017-09-15 03:21:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ភាគ​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​ស្គាល់​រឿង​ភាគ​ កូរ៉េ ថា​ជា K-Drama គឺ​រឿង "Autumn In My Heart” ​ដែល​ល្បី​បំផុត​អំឡុង​ឆ្នាំ​ ២០០០-២០០១។ ភាព​ល្បីល្បាញ​​មិន​ត្រឹម​តែ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ប៉ុណ្ណោះ​ទេ​ភាពយន្ត​ភាគ​មួយ​នេះ​បាន​ពង្រីក​ខ្លួន​ទៅ​ទូទាំង​ទ្វីប​អាស៊ី​ និង​បញ្ជ្រាប​ខ្លួន​ចូល​ទៅ​កាន់​ទឹក​ដី​អឺរ៉ុប​ផង​ដែរ រហូត​ដល់​មាន​ប្រទេស​មួយ​ចំនួន​បាន​ទិញ​សិទ្ធ​ផលិត​ឡើង​វិញ​ផង​ដែរ។

១. ឥណ្ឌូណេស៊ី បាន​ទិញ​សិទ្ធិផលិត​ឡើង​វិញ​នៅ​ឆ្នាំ​ ២០០៥ ដោយ​ដាក់​ចំណង​ជើង​ថា "Demi Cinta” សម្ដែង​ដោយ Rionaldo Stockhorst និង Leony Vitria Hartanti។

២. ចិន បាន​ទិញ​សិទ្ធិផលិត​ឡើង​វិញ​ក្នុង​ឆ្នាំ ២០១១ មាន​ចំណង​ជើង​ថា "Fall in Love” សម្ដែង​ដោយ ​​​​​​Hans Zhang និង Kiton Jiang។

៣. ហ្វីលីពីន ផលិត​ឡើង​វិញ​នៅ​ឆ្នាំ ២០១០ មាន​ចំណង​ជើង​ថា "Endless Love” សម្ដែង​ដោយ​Dingdong Dantes និង Marian Rivera។

៤. ថៃ ផលិត​ឡើង​វិញ​​នៅ​ឆ្នាំ ២០១៣ មាន​ចំណង​ជើង​ថា "Autumn In My Heart” សម្ដែង​ដោយ​ Jesdaporn Pholdee និង Sucharat Manaying។

៥. តួកគី បាន​ផលិត​ឡើង​វិញ​នៅ​ឆ្នាំ​ ២០១៤ មាន​ចំណង​ជើង​ថា​ Paramparça ។

៦. កម្ពុជា ផលិត​ឡើង​វិញ​ក្នុង​ឆ្នាំ​២០១៧ មាន​ចំណង​ជើង​ថា "សិសិររដូវ​ក្នុង​បេះ​ដូង" សម្ដែង​ដោយ ឆន សុវណ្ណរាជ និង សុគន្ធ នីសា។

ភាពយន្ត​ភាគ​ "សិសិររដូវ​ក្នុង​បេះ​ដូង" បាន​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពី​យប់​មិញ​ហើយ​នៅ​ផ្សារ​ទំនើប Aeon Mall ដែល​មាន​ការ​ចូល​រួម​ពី​តារា​ល្បីៗ​ជា​ច្រើន​​ដែល​បាន​សម្ដែង​ក្នុង​ភាពយន្ត​ភាគ​នេះ៕

សកម្មភាព​ខ្លះៗ​ក្នុង​ពិធី​សម្ពាធ​កាល​ពី​យប់​មិញ៖​

អត្ថបទ៖ Samedy