Galaxy Note 8​ ​និង ​iPhone X មួយ​ណា​ខ្លាំង​ជាង ប្រៀបធៀប​គ្នា​ទៅ​ដឹង​ហើយ​

  • 2017-09-15 07:10:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ ​កំពូល​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ ​ទាំង​ ​Samsung​ ​និង​ ​Apple​ ​បាន​បញ្ចេញ​កាំភ្លើង​ធំ​រាង​ៗ​ខ្លួន​ដែល​មាន​ដូច​ជា​ ​Samsung Galaxy Note 8​ ​និង​ ​iPhone X​ ​ដែល​សុទ្ធ​តែ​ជា​ផលិតផល​អង្រួន​ចិត្ត​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក។

Galaxy Note 8

  • មាន​អេក្រង់​ប្រភេទ​ ​Super AMOLED​ ​ទំហំ​ ​៦,៣​ ​អ៊ីញ​ ​ដែល​បង្ហាញ​រូប​ក្នុង​វិមាត្រ​ ​២ ៩៦០ x ១ ៤៤០ និង​មាន​ដង់ស៊ីតេរូបភាព ៥២១ ភីកសែលក្នុងមួយអ៊ីញ
  • ដំណើរការ​ដោយ​បន្ទះ​ឈីប​ ​Snapdragon 835 ( ៤ គ្រាប់​ល្បឿន 2.35GHz និង ៤ គ្រាប់​ល្បឿន 1.9GHz)
  • RAM ៦GB
  • អង្គ​ផ្ទុក​ទិន្នន័យ​ ​៦៤GB, ១២៨GB, ២៥៦GB​ ​(អាច​បន្ថែម​មេម៉ូរីកាត)
  • កាមេរ៉ា​ក្រោយ​ភ្លោះ​ ​១២​ ​មេហ្គាភិចសែល មាន​មុខងារ​រក្សាលំនឹង​ OIS ​លើ​ឡេនទាំង​ពីរ​គ្រាប់​ ថត​វីដេអូ​ក្នុង​កម្រិត 4K ល្បឿន ៣០ ប្លង់/វិនាទី
  • កាមេរ៉ា​មុខ​ ​៨​ ​មេហ្គាភិចសែល មាន​មុខងារ Auto-Focus
  • ទំហំ​ថ្ម​ ​៣៣០០ mAh តូច​ជាង Galaxy S8+ តែអាច​ប្រើ​បាន​យូរ​ជាង (នេះ​បើ​តាម​ការ​ធ្វើ​តេស្ត​ជាក់​ស្ដែង)
  • ​បច្ចេកវិទ្យា​ធន់​ទឹក​ ​និង​ឆ្កូត​ដោយ​ធូលី​ ​IP68
  • តម្លៃ​​ប្រមាណ ​៩៣០​ ​ដុល្លារ​ ​(ទីផ្សារ​បរទេស)​ ​និង​ ​៩១៩​ ​ដុល្លារ​ ​(ទីផ្សារ​កម្ពុជា)

iPhone X

  • មាន​អេក្រង់​ប្រភេទ​ ​OLED​ ​ទំហំ​ ​៥,៨​ ​អ៊ីញ​ ​ដែល​បង្ហាញ​រូប​ក្នុង​វិមាត្រ​ ​២ ៤៣៦ x ១ ១២៥ ជា​មួយ​ដង់ស៊ីតេ​រូបភាព ៤៥៨ ភីកសែលក្នុងមួយអ៊ីញ អម​នឹង​​បច្ចេកវិទ្យា​បង្ហាញ​រូបភាព Super Retina Display
  • ដំណើរការ​ដោយ​បន្ទះ​ឈីប​ ​A11 Bionic មាន​​សមត្ថភាព​ខ្លាំង​អាច​ប្រៀប​នឹង​ MacBook Bro ជំនាន់​ចុង​ក្រោយ​បាន
  • RAM ៣ GB
  • អង្គ​ផ្ទុក​ទិន្នន័យ​ ​៦៤GB, ២៥៦GB
  • កាមេរ៉ា​ក្រោយ​ភ្លោះ​ ​១២​ ​មេហ្គាភិចសែល មាន​មុខងារ​រក្ស​លំនឹង​ OIS លើ​ឡេន​ទាំង​ពីរ​គ្រាប់ ថត​វីដេអូ​ក្នុង​កម្រិត 4K ល្បឿន ៦០ ប្លង់/វិនាទី
  • កាមេរ៉ា​មុខ​ ​៧​ ​មេហ្គាភិចសែល អាច​ថត​រូប​ Portrait Mode ដូច​ជា​កាមេរ៉ា​ក្រោយ​ដែរ
  • ទំហំ​ថ្ម​ Apple​ ​មិន​បង្ហាញ ប៉ុន្តែ​បញ្ជាក់​ថា​ប្រើ​បាន​យូរ​ជាង iPhone 7 ប្រមាណ​ ២ ម៉ោង
  • បច្ចេកវិទ្យា​ធន់​ទឹក​ ​និង​ឆ្កូត​ដោយ​ធូលី​ ​IP67
  • តម្លៃ​ ​៩៩៩​ ​ដុល្លារ​ ​(ទីផ្សារ​បរទេស)
Galaxy Note 8
iPhone X

ចំណុច​​លេច​ធ្លោ​របស់​ ​Galaxy Note 8​ ​គឺ​ជា​ស្មាតហ្វូន​កាត់​ផាប្លែត​ មាន​ភ្ជាប់​​ជា​មួយ​ប៊ិច​ងាយ​ស្រួល​ប្រើប្រាស់​ជា​មួយ​ការងារ​រដ្ឋបាល​ ​ការ​ច្នៃប្រឌិត​ប្លែកៗ​។ វា​បាន​នាំមក​ជាមួយ​​បច្ចេកវិទ្យា​សុវត្ថិភាព​​ជា​ច្រើន​ដូច​ជា​ ស្កេន​ប្រស្រីភ្នែក,​ ​ស្កេន​មុខ,​ ​ស្កេន​ខ្ចៅ​ដៃ,​ ​វាយ​លេខ​ ​ឬ​អក្សរ​សម្ងាត់​ ​និង​ការ​គូស​បន្ទាត់​ ​Patter​n ​សម្រាប់​ដោះ​សោ

មិន​តែ​ប៉ុណ្ណោះ​មាន​បំពាក់​អេក្រង់​ Infinity Display ដែល​ធ្លាប់​ទទួល​បាន​ការ​គំាទ្រ​ជា​ខ្លាំង​នៅ​លើ Galaxy S8/S8+។ Galaxy Note 8 ជា​​ស្មាតហ្វូន​លំដាប់​កំពូល​របស់​ Samsung ដែល​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​នៅ​ខាង​ក្រោយ ដោយ​អាច​​ដំណើរ​ការ​មុខងារ​ Live Focus ​ថត​រូប​ច្បាស់​មុខ​ព្រាល​ក្រោយ ដូច iPhone 7 Plus ដែរ ប៉ុន្តែពិសេស​ជាង​ត្រង់​ថា​អាច​កែ​សម្រួល​កម្រិត​ Blur បាន​ភ្លាមៗ និង​ក្រោយ​ពេល​ថត​ហើយ​បាន។

Galaxy Note 8

​ចំណែក ​iPhone X​ ​ចំណុច​លេចធ្លោ​របស់​វា​គឺ​ការ​រចនា​​រូបរាង​ខុស​ពី​មុន រួមទាំង​ការ​បំពាក់​បច្ចេកវិទ្យា​ថ្មី​លើ​កាមេរ៉ា។ ​iPhone X​ ​មាន​មុខងារ​ថត​រូបដែល​គេ​ស្គាល់​ថា​ ​Portrait Mode​ ដែល​អាច​​ដំណើរការ​​បាន​ទាំង​ជាង​មួយ​កាមេរ៉ា​ខាង​ក្រោយ និង​កាមេរ៉ា​ខាង​មុខ ​តាម​រយៈ​ការ​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ True Depth នៅ​ផ្នែក​ខាង​មុខ​។ iPhone X​ ​មាន​មុខងារ​ដោះ​សោ​សុវត្ថិភាព​ដោយ​ ការ​ស្កេន​មុខ​ (Face ID) ដែល​ Apple អះអាង​ថា​មាន​សុវត្ថិភាព​ជាង​ Touch ID ហើយ​អាច​ដំណើរ​ការ​បាន​ទោះ​បី​​ស្ថិត​ក្នុង​ទី​ងងឹត។

ចំពោះ​កាមេរ៉ា​​ភ្លោះ​របស់​ iPhone X កាន់​តែ​ពិសេស​ជាង​ iPhone 7 Plus ឬ 8 Plus ព្រោះ​តែ​ឡេន​ Telephoto មាន​បំពាក់​បច្ចេកវិទ្យា​រក្សា​លំនឹង​ដូច​ជា​ឡេន​កាមេរ៉ា​មេ​ដែរ ស្រប​ពេល​ដែល 7 Plus និង 8 Plus មាន​តែ​នៅ​លើ​ឡេន​កាមេរ៉ា​មេ​ប៉ុណ្ណោះ។ ចំណុច​គួរ​ចាប់​អារម្មណ៍​មួយ​ទៀត​ប្រព័ន្ធ​កាមេរ៉ា​ True Depth អាច​ឲ្យ​ iPhone X បង្កើត​ Emoji មាន​ចលនា​ទៅ​តាម​កាយវិការ​មុខ​របស់​​មនុស្ស​ដែល Apple ហៅ​ថា Animoji។

ការ​យល់ឃើញ​របស់ Sabay

ការ​រៀបរាប់​ ​អាច​សន្និដ្ឋាន​ថា​ ​Galaxy Note 8​ ​ហាក់​ដើរ​លើ​ ​iPhone X​ ​និង​​ប្រហែល​​អាច​​យក​​ទីផ្សារ​ច្រើន​ជាង​ព្រោះ​បញ្ហា​តម្លៃ​ និង​មុខងារ​ប្រើប្រាស់សំបូរ​បែប​ជាង​។ Galaxy Note 8​ ​មាន​មុខងារ​សុវត្ថិភាព​ច្រើន​យ៉ាង​ដែល​ងាយ​ឲ្យ​អ្នក​ប្រើប្រាស់​សម្រេច​ចិត្ត​ប្រើ​ ​ខណៈ​ ​iPhone X​ ​ហាក់​មាន​ជម្រើស​តិច។

យ៉ាង​ណា​មិញ​ ​នេះ​គ្រាន់​ជា​ការ​វិភាគ​ត្រួស​ៗ​លើ​បច្ចេកវិទ្យា​គ្រឿង​ក្នុង​នៃ​កំពូល​ស្មាតហ្វូន​ទាំង​ពីរ​នេះ​ប៉ុណ្ណោះ​ ​ហើយ​សម្រាប់​ការ​ធ្វើ​តេស្ត​សមត្ថភាព​ឲ្យ​លម្អិត​ ​គឺ​នឹង​ធ្វើ​ឡើង​ពេល​ ​Apple​ ​ចេញ​លក់​ ​iPhone X​ ​ជា​ផ្លូវការ៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី