មិន​ធម្មតា​!​​​ កុមារី ឈូ​ឈូ​ មាន​ផលិតកម្ម​ជាច្រើនដណ្ដើម​គ្នា​កក់​​​ទុក​ធ្វើ​តួ​ឯក​ពេល​ធំ​ឡើង

  • 2017-09-15 07:46:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​មាន​រូប​រាង​ស្រស់​ស្អាត​តាម​បែប​ធម្មជាតិ​តាំង​ពី​នៅ​តូច​ កុមារី អាង សុជាតា ហៅ​ ឈូ​ឈូ​ ត្រូវ​បាន​ផលិតកម្ម​ជា​ច្រើន​បាន​ទាក់​ទង​មក​សុំ​កក់​តម្លៃ​ខ្លួន​នាង​ទុក​ធ្វើ​ជា​តួ​ឯក​ពេល​ធំ​ឡើង​។

ជុំ​វិញ​បណ្ដា​ផលិតកម្ម​មួយ​ចំនួន​ដណ្ដើម​គ្នា​មក​កក់​តម្លៃ​ខ្លួន​ទុក​ធ្វើ​តួ​ឯក​ពេល​ធំ​ឡើង​នេះ​ដែរ​​ក្មេង​តូច​ ឈូ​ឈូ បាន​ប្រាប់​ Sabay ថា អំឡុង​ពេល​នេះ​​មាន​ផលិតកម្ម​មួយ​ចំនួន​កំពុង​តែ​ព្យាយាម​ទាក់​ទង​មក​​ចរចា​​កក់​តម្លៃ​ខ្លួន​ទុក​​ធ្វើ​តួ​ឯក​ពេល​ធំ​ឡើង​ តែ​នាង​មិន​ទាន់​ព្រម​ជាមួយ​ផលិតកម្ម​ណា​មួយ​នៅ​ឡើយ​ទេ​ព្រោះ​មិន​ទាន់​ផុត​កុង​ត្រា​ជាមួយ​ផលិតកម្ម​មហា​ហង្ស​។

ឈូ​ឈូ​ បន្ត​ថា​៖ "ពេល​នេះ​មិន​ទាន់​សម្រេច​ចិត្ត​កុង​ត្រា​ឲ្យ​ផលិតកម្ម​ណា​មួយ​ទេ​បង ព្រោះ​ពេល​នេះ​ខ្ញុំ​ជាប់​កុង​ត្រា​ជាមួយ​​ផលិតកម្ម​មហា​ហង្ស​រយៈ​ពេល​​៤ ឆ្នាំ​​"។

គួរ​បញ្ជាក់​ថា​ កុមារី​ អាង សុជាតា ហៅ​ ឈូ​ឈូ ​មាន​អាយុ​១៣ ឆ្នាំ​ រៀន​នៅ​ថ្នាក់​ទី​៨ នៅ​សាលា​ប៊ែលធី​។ ចូល​ប្រលូក​សិល្បៈ​មុន​ដំបូង​នៅ​អាយុ​ ៥ ​តាម​រយៈ​អ្នក​មីង​របស់​ខ្លួន​ ​តែ​​ប្រលូក​​មិន​ពេញ​លេញ​នោះ​ទេ​។ ចំណែក​ឯ​ភាព​យន្ត​ដែល​ធ្លាប់​សម្ដែង​កន្លង​មក​មាន​ដូច​ជា​រឿង​ "ក្មេង​ទី​៦" “បំភ្លេច​មិន​បាន​" “អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ​" “៣០ថ្ងៃ​" “កញ្ចក់​" ​និង​ជា​ច្រើន​រឿង​ទៀត៕​

អត្ថបទ៖ ឆុង ស៊ីណាន