Beckham ជា​តារា​បាល់ទាត់​ម្នាក់​គត់​ឈ្នះ​ពាន​ Teen Choice Awards ហើយ​ឈ្នះ​៣​ដង

  • 2017-09-20 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ Teen Choice Awards ​ពាន​រង្វាន់​ឆ្នើម​ប្រចាំ​ឆ្នាំ​ដែល​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ Fox។ វា​ជា​ពាន​រង្វាន់​​ប្រចាំ​ឆ្នាំ​ដ៏​ធំ​សម្រាប់​ជា​កិត្តិយស​ដល់​តារា​ភាពយន្ត​ តារា​ចម្រៀង​ តន្ត្រី​ ពិធីករ​ ពិធី​ការិនី​ ​តារា​ម៉ូដែល​ និង​អ្នក​កីឡា​ដែល​អ្នក​គាំទ្រ​អាយុ​ចាប់​ពី​១៣​ឆ្នាំ​ដល់​១៩​ឆ្នាំ​មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើស​រើស​​​តារា​សំណព្វ​ចិត្ត​របស់​គេ។

David Beckham (រូបថត៖ harpersbazaar)

ពាន​រង្វាន់​កិត្តិយស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​កាល​ពី​ឆ្នាំ​១៩៩៩​​ដែល​ជា​ស្នាដៃ​របស់​ផលិតករ​ Bob Bain និង​ Michael Burg ​ រួម​គ្នា​បង្កើត​សម្រាប់​​តែ​យុវជន​ជា​រៀង​រាល់​ឆ្នាំ។ ចាប់​ពី​ឆ្នាំ​​១៩៩៩​ដល់​២០០៤​មិន​មាន​ផ្នែក​កីឡា​ទេ។ ឆ្នាំ​២០០៥​ផ្នែក​កីឡា​ត្រូវ​បាន​ដាក់​ឲ្យ​បោះ​ឆ្នោត​ហើយ​កីឡាករ​ហែល​ទឹក​អាមេរិក​ Michael Phelps និង​​កីឡា​ការិនី​បាល់ទាត់​អាមេរិក​ Mia Hamm ជា​អ្នក​ឈ្នះ​ដំបូង​គេ។

ឆ្នាំ​២០០៦​ ក៏​មាន​ផ្នែក​កីឡា​ត្រូវ​បាន​បោះ​ឆ្នោត​ដោយ​តារា​បាល់ទាត់​ David Beckham ​និង​កីឡា​ការិនី​វាយ​កូន​បាល់​រុស្ស៊ី​​ Maria Sharapova​ជា​អ្នក​ឈ្នះ។ ឆ្នាំ​២០១២​ និង​ឆ្នាំ​២០១៣​ David Beckham បាន​ឈ្នះ​ទៀត​។ ដូច្នេះ​តារា​បាល់ទាត់​អង់គ្លេស​រូប​នេះ​បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​តែ​ម្នាក់​គត់​ដែល​ឈ្នះ​​​ពាន​រង្វាន់​​យុវជន​នេះ​ ហើយ​ឈ្នះ​រហូត​ដល់​៣​ដង​ថែម​ទៀត។ ចំពោះ​តារា​ឆ្នើម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ Cristiano Ronaldo ​ជាប់​ឈ្មោះ​​ប្រកួត​ប្រជែង​៣​ដង​ (២០១៥ ២០១៦ និង​២០១៧)​​ ប៉ុន្តែ​មិន​ទាន់​​ឈ្នះ​ម្ដង​ណា​​ឡើយ។

ពេល​ចូល​រួម​ទទួល​ពាន Teen Choice Awards (រូបថត៖ gettyimages)

ឆ្នាំ ​២០០៦

  • កីឡាករ​បាល់ទាត់​អង់គ្លេស​ David Beckham ឈ្នះ​

  • កីឡា​ការិនី​វាយ​កូន​បាល់​ Maria Sharapova ឈ្នះ​

ឆ្នាំ​ ២០០៧​ ដល់​​២០១១​ មិន​មាន​ផ្នែក​កីឡា​ដាក់​ឲ្យ​បោះ​ឆ្នោត​ទេ​

ឆ្នាំ​​២០១២​

  • កីឡាករ​បាល់ទាត់​ David Beckham ឈ្នះ​ (ដៃ​គូ​ប្រកួត​មាន​ Kobe Bryant, Albert Pujols, Tim Tebow និង​Shaun White)

  • កីឡា​ការិនី​វាយ​កូន​បាល់​អាមេរិក​ Serena Williams ឈ្នះ​

ឆ្នាំ​២០១៣

  • ​កីឡាករ​បាល់ទាត់​ David Beckham ឈ្នះ​ (​ដៃ​គូ​ប្រកួត​មាន​ LeBron James, Colin Kaepernick, Michael Phelps និង​Shaun White)

  • កីឡា​ការិនី​កាយ​សម្ព័ន្ធ​អាមេរិ​ Gabby Douglas ឈ្នះ​

ឆ្នាំ​២០១៤

  • កីឡាករ​បាល់បោះ​អាមេរិក​ LeBron James ឈ្នះ​

  • កីឡា​ការិនី​វាយ​កូន​បាល់​អាមេរិក​ Serena Williams ឈ្នះ​

ឆ្នាំ​២០១៥

  • កីឡាករ​​បាល់បោះ​អាមេរិក Stephen Curry ឈ្នះ

  • ក្រុម​បាល់ទាត់​អាមេរិក​ U.S. Women's National Soccer Team ឈ្នះ​

ឆ្នាំ​២០១៦

  • កីឡាករ​បាល់បោះ​អាមេរិក Stephen Curry ឈ្នះ

  • អ្នក​កីឡា​បង​ប្អូន​ The Bella Twins ឈ្នះ

ឆ្នាំ​២០១៧​

  • កីឡាករ​បាល់បោះ​អាមេរិក Stephen Curry ឈ្នះ​

  • កីឡា​ការិនី​កាយ​សម្ព័ន្ធ​អាមេរិក​ Simone Biles​ ឈ្នះ​ ​

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា